• 2023-02-06 03:15:00
  • ព័ត៌មាន

តោះនាំគ្នាទៅថតរូប! ផ្កាជម្ពូទេព ឬ សាគូរ៉ាខ្មែរ កំពុងចេញផ្ការីកស្គុសស្គាយនៅសួនច្បារមាត់ទន្លេ ស្អាតខ្លាំងណាស់!

  • 2023-02-06 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ពលរដ្ឋនៅភ្នំពេញជាច្រើនបាននាំគ្នាទៅកម្សាន្តនៅសួនមាត់ទន្លេ នេះក៏ព្រោះរដូវផ្កាសាគូរ៉ាខ្មែរ កំពុងចេញផ្ការីកស្គុសស្គាយនៅតាមបណ្តោយសួនច្បារមាត់ទន្លេ បង្អួតសម្រស់យ៉ាងស្រស់ស្អាត អ្នកណាឃើញក៏ចង់ទៅថតរូបដែរ ។ ព្រោះថាអំឡុងពេលនេះ ផ្កាជាច្រើនដើម មានពណ៌ស្វាយ ពណ៌ស និងពណ៌ផ្កាឈូក កំពុងតែរីក សាយខ្លិនក្រអូប មិន ចាញ់ផ្កាសាគូរ៉ានៅឯប្រទេសជប៉ុននោះឡើយ ។

ជាការពិតណាស់ ផ្កាសាគូរ៉ាគឺជាផ្កាមួយប្រភេទមានសោភណ្ឌភាពស្រស់ស្អាតខ្លាំង មានដើម កំណើតនៅឯប្រទេសជប៉ុន ដែលគ្រប់គ្នាតែងតែប្រាថ្នាចង់លេងទៅទីនោះ ដើម្បីបានមើលផ្កានេះនៅ អំឡុងពេលរដូវផ្ការីក គិតចាប់ពីខែមករារហូតដល់ខែមេសាផ្ទាល់តែម្តង។ ដោយឡែក បើក្រឡេកមកមើលនៅក្នុងទីក្រុងភ្នំពេញរបស់យើងវិញ យើងក៏ឃើញមានដើម ផ្កាសាគូរ៉ាខ្មែរនេះ ត្រូវបានគេដាំលម្អនៅតាមសួនច្បារមាត់ទន្លេជាច្រើនដើមផងដែរ ។

តាមពិតផ្កានៅមាត់ទន្លេមិនមែនឈ្មោះសាគូរ៉ាទេ ដើមផ្កាទាំងនោះមានឈ្មោះខ្មែរថា ជម្ពូរទេព ឬ ជម្ពូរទេព១ពាន់ ឬឈ្មោះសាមញ្ញថា ធម្មៈបូជា ហើយរុក្ខជាតិប្រភេទនេះមានដាំដំបូងគេនៅប្រទេសថៃជាង៧ទសវត្សរ៍មកហើយ ថៃបានហៅឈ្មោះផ្កានេះថា ជម្ពូរផាស៊ីប ។ ឈ្មោះផ្កានេះ ត្រូវបានផ្តល់ដោយ ស្តេចហ្លួងបុរេកន បំរ៉ុងកាន នៃប្រទេសថៃ ដើម្បីជាកិត្តិយសដល់លោក និង ម៉ម រាជវង្ស ប៉ានធិបប៉ារីផាត់ ដែលបាននាំរុក្ខជាតិប្រភេទនេះមកដាំដំបូងគេនៅប្រទេសថៃក្នុងអំឡុងឆ្នាំ ១៩៤៧ វាបានក្លាយជារុក្ខជាតិលម្អទូទៅនៅប្រទេសថៃ ហើយក៏ត្រូវបានជនជាតិខ្មែរយើងនាំចូលបន្តមកដាំនៅកម្ពុជានាអំឡុងឆ្នាំ ២០១៦ ។

ជម្ពូរទេព ជាឈ្មោះដើម តែសព្វថ្ងៃគេច្រើនហៅច្រឡំថា សាគូរ៉ា ដោយសារតែសណ្ឋាន និងពណ៌របស់ផ្កាមានលក្ខណៈស្រដៀងទៅនឹងផ្កាសាគូរ៉ា និងពុំមានអ្នកស្រាវជ្រាវពីវាអោយបានច្បាស់់លាស់ ទើបគេច្រើនហៅច្រឡំ ។ យោងតាមប្រភពជីវៈចម្រុះនៃប្រទេសកម្ពុជា បានបង្ហាញថា អត្ថប្រយោជន៍របស់ដើមផ្កាជម្ពូរទេពនេះ គឺផ្តល់ម្លប់ អាចដាំនៅតាមផ្លូវជាលម្អ មែករបស់វាអាចប្រើសម្រាប់ធ្វើអុសបាន ដើមអាចត្រូវបានគេប្រើដើម្បីធ្វើក្រដាស និងអាចច្នៃជាប្រយោជន៍ផ្សេងៗជាច្រើនផងដែរ។ ផ្កាពពួកនេះ មិនមែនមានតែនៅប្រទេសថៃ និងកម្ពុជានោះទេ ពោលគឺ មានដុះនៅប្រទេសមិចសិច , ប្រទេសអាមេរិក , និងនៅវេនេស្ហុយអេឡា ជាដើម និងត្រូវបានគេយកមកដាំនិងបង្កាត់ពូជនៅ ទ្វិបអាស៊ី និង អាស៊ីអាគ្នេយ៍ , ទ្វិបអាហ្រ្វិក , ឈូងសមុទ្រការ៉ាបីន និងទូទាំងទ្វិបអឺរ៉ុប ផងដែរ៕

ប្រភពរូបភាព៖ Kanann Neam - Law

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់