- 2023-02-07 02:43:00
- ព័ត៌មាន
ឧតុនិយម បានផ្សាយថា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងមានភ្លៀងធ្លាក់
- 2023-02-07 02:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧតុនិយម បានផ្សាយថា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងមានភ្លៀងធ្លាក់
ចន្លោះមិនឃើញ
ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ដែលអាចមានភ្លៀងធ្លាក់រាយប៉ាយតិចតួច ចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ នេះ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។
២៖ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
៣៖ តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
ក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕