• 2023-02-08 02:47:00
  • ព័ត៌មាន

អាណោចអាធមណាស់! រញ្ជួយដីនៅតួកគីយេ និងស៊ីរី តួលេខអ្នកស្លាប់កើនឡើងដល់ជិត ៨០០០នាក់ហើយ

  • 2023-02-08 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ដ៏សោកសៅក្រៃលែងចំពោះពលរដ្ឋតួកគីយេ និងស៊ីរី ពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីទ្រង់ទ្រាយធំ មានកំរិតញ័ររង្គើរហូតដល់ទៅ ៧.៨តាមរង្វាស់រិចទ័រ ដោយបានឆក់យកជីវិតពលរដ្ឋទាំងពីរ តួលេខអ្នកស្លាប់កើនឡើងដល់ទៅ ៧,៨០០នាក់ហើយ និងនៅមិនទាន់ស្វែងរកជនរងគ្រោះអស់នៅឡើយ ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន BBC News គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្រុមគ្រួសារនៃជនរងគ្រោះមួយចំនួនបានបង្ហាញនូវក្តីសោយសោក និងរិះគន់ចំពោះដំណើរជួយសង្គ្រោះរបស់ក្រុមអាជ្ញាធរថា មានសភាពយឹតយ៉ាងខ្លំាងនៅក្នុងទីតំាងមួយចំនួនជាហេតុបណ្តាលឱ្យចំនួនជនរងគ្រោះកើនឡើងខ្ពស់ជាបន្តបន្ទាប់។

សូមជម្រាបថា គ្រោះមហន្តរាយរញ្ជួយដីនៅតួកគីយេ និងស៊ីរី ញ័ររង្គើរហូតដល់ទៅ ៧.៨តាមរង្វាស់រិចទ័រ បានកើតឡើង កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មាននុស្សស្លាប់យ៉ាងរង្គាល អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់៕

ប្រភព៖ BBC អត្ថបទប្រែសម្រួលដោយ៖ ស៊ូ អីន

មតិយោបល់