• 2023-02-08 10:10:00
  • ព័ត៌មាន

សម្ដេចតេជោ ទទួលប៉ាន់តែបុរាណ រចនាបទសិល្បៈចិន ពីតាដូន២នាក់ បន្សល់ទុករាប់រយឆ្នាំមកហើយ

  • 2023-02-08 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្សល់ទុករាប់រយឆ្នាំមកហើយ ។

តាមការបញ្ជាក់លើផេករបស់សម្ដេច នៅមុននេះបន្តិចបានឱ្យដឹងថា ការទទួលវត្ថុអនុស្សវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណនេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។ នេះអាចចាត់ទុកថាជាកម្រងរូបភាពល្អមួយដែលបង្ហាញពីមនោរ សញ្ចេតនារនិងការគោរពស្រលាញ់របស់សម្តេច និងប្រជាជន ដែលពោរពេញទៅដោយសេចក្តីសុខផ្លូវចិត្ត និងសន្តិភាព ។

វត្ថុបុរាណ(ប៉ាន់តែ)នេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

មតិយោបល់