- 2023-02-13 02:50:00
- ព័ត៌មាន
អ្នកស្លាប់នៅតែបន្ត! កើនដល់ជាង ៣៣,០០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងរបួសរាប់សិបម៉ឺននាក់
- 2023-02-13 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្លាប់នៅតែបន្ត! កើនដល់ជាង ៣៣,០០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងរបួសរាប់សិបម៉ឺននាក់
ចន្លោះមិនឃើញ
តួលេខអ្នកស្លាប់បានកើនឡើងដល់ខ្ទង់ជាង ៣,៣០០០នាក់ទៅហើយ និងរងរបួសរាប់សិបម៉ឺននាក់ផ្សេងទៀត ដែលតួលេខនេះសោតទៀតអាចនឹងនៅតែបន្តកើនឡើង និងអ្នករងរបួសរាប់សិបម៉ឺននាក់។ នេះបើតាមសារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ចំពោះការស្រាវជ្រាវរុករកជនបាត់ខ្លួនវិញបានបន្តធ្វើឈានចូលដល់ថ្ងៃទី៧ហើយ (គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ) ឆ្នំា២០២៣ ស្របពេលការលំបាកកាន់តែខ្លំាង ជាពិសេសពេលរាត្រីអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លំាងនំាឱ្យពិបាកដល់ក្រុមការងារចុះជួយសង្គ្រោះ។ ខណៈដំណើរបើកប្រតិបត្តិការរុករកនិងស្រាវជ្រាវនៅតែបន្ត ដោយក្រុមអាជ្ញាធរបានប្រើប្រាស់កម្លំាងចម្រុះ រួមទំាងក្រុមអ្នកស្ម័គ្ររាប់ពាន់នាក់ផ្សេងទៀតក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
ភាពសោកសៅដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ពោលគឺការរញ្ជួយដីបានកើតមានឡើងនៅតាមបណ្តោយព្រំដែនប្រទេសតួកគីជាប់នឹងប្រទេសស៊ីរី ។ ការរញ្ជួយនេះសោតទៀតក៏បង្កការញ័រង្គើដល់ប្រទេសក្បែរដទៃទៀត មានប្រទេសដែនកោះ សៃប្រើស និងលីបង់ រួមទំាងប្រទេសអ៊ីស្រាអ៊ែលផងដែរ ៕