- 2023-02-15 03:25:00
- ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល៖ គ្មានការលុបចោលឬពន្យាពេល សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតទេ យ៉ាងយូរខែ៦ ឆ្នាំ២០២៣នេះ
- 2023-02-15 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ស៊ុន ចាន់ថុល៖ គ្មានការលុបចោលឬពន្យាពេល សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតទេ យ៉ាងយូរខែ៦ ឆ្នាំ២០២៣នេះ
ចន្លោះមិនឃើញ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នៅព្រឹកថ្ងៃពុធទី ១៥ ខែកុម្ភៈនេះថា គ្មានការលុបចោលឬពន្យាពេល សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតទេ យ៉ាងយូរខែ៦ ឆ្នាំ២០២៣ នឹងផ្ដើមដំណើរការសាងសង់តាមគម្រោងដែលបានគ្រោងទុកហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនទីពីរនេះ រងចាំតែការព្រមព្រៀងរវាងថ្នាក់ដឹកនាំរបស់ប្រទេសទាំង២ តែប៉ុណ្ណោះគឺអាចសាងសង់បានហើយ ហើយគ្មានការលុបចោល ឬផ្អាកគម្រោងទេ គ្រាន់តែ ត្រូវរងចាំនិតិវិធីផ្ទៃក្នុងភាគីខាងចិនឱ្យបានត្រឹមត្រូវជាមុនសិន ពោលគឺត្រូវតែសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ព្រោះផ្លូវនេះនឹងជួយជាប្រយោជន៍ច្រើនដល់ពលរដ្ឋនៅកម្ពុជាយើង។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ មានប្រវែងសរុប ១៣៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល ព្រៃវែង រួចទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាសាងសង់ជាង ១,៦ពាន់លានដុល្លារ ៕