- 2023-02-16 03:04:47
- ព័ត៌មាន
ជិតផុតពូជលើពិភពលោក តែចាបព្រៃវែងត្រូវរកឃើញមានរាប់ពាន់ក្បាល នៅតំបន់ការពារទេសភាព ប្រទេសកម្ពុជា
- 2023-02-16 03:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតផុតពូជលើពិភពលោក តែចាបព្រៃវែងត្រូវរកឃើញមានរាប់ពាន់ក្បាល នៅតំបន់ការពារទេសភាព ប្រទេសកម្ពុជា
ចន្លោះមិនឃើញ
វត្តមានចាបព្រៃវែងដែលជិតផុតពូជលើលោក រាប់ពាន់ក្បាលបានមកដល់តំបន់ការពារទេស ភាពបឹងព្រែកល្ពៅ ខេត្តតាកែវ សម្រាប់ការស្នាក់នៅ រកចំណី នៅរដូវមិនបន្តពូជនៅឆ្នាំ២០២៣ នេះ។
ប្រភេទចាបព្រៃ ត្រូវបានកត់ត្រា និងសិក្សាតិចតួចបំផុតនៅប្រទេសកម្ពុជា ហើយចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក តែជាសំណាងល្អវត្តមាននៅតំបន់បឹងព្រែកល្ពៅ បានបង្ហាញពីសារៈសំខាន់ នៃតំបន់ដីសើមមួយនេះ ដែលមានតម្លៃខ្ពស់មួយទៀតបន្ថែមលើសពីសត្វក្រៀល ដែលជាបក្សីដ៏ស្រស់ស្អាត និងរងគ្រោះឈានទៅរកការផុតពូជ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅដើរតួយ៉ាងសំខាន់សម្រាប់ចាបព្រៃវែងដែលជាប្រភេទសត្វជិតផុតពូជ លើលោក។
របាយការណ៍សិក្សាឆ្នាំទី១ របស់វត្តមានចាបព្រៃវែង ត្រូវបានបោះពុម្ពក្នុង Cambodia Journal Of Natural History កាលពីចុងឆ្នាំ២០២២ ទន្ទឹមនឹងនេះដែរ ក្រុមការងារបាន និងកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការកត់ត្រាប្រភេទចាបព្រៃវែង បន្តទៀតនៅក្នុងទីតាំងសំខាន់ៗ ក្នុងប្រទេសកម្ពុជា ដូចជា បឹងព្រែកល្ពៅ ខេត្តតាកែវ, តំបន់ជុំវិញបឹងទន្លេសាប ខេត្តសៀមរាប ជាដើម ៕