- 2023-02-16 09:20:00
- ព័ត៌មាន
នឹកសមុទ្រកុំភ្លេច ឋានសួគ៌ខ្សាច់សក្បុសកោះរុង ឃើញហើយលង់ស្នេហ៍ មិនសរសើរមិនបាន
- 2023-02-16 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកសមុទ្រកុំភ្លេច ឋានសួគ៌ខ្សាច់សក្បុសកោះរុង ឃើញហើយលង់ស្នេហ៍ មិនសរសើរមិនបាន
ចន្លោះមិនឃើញ
កោះរុង ជាកោះដ៏ស្រស់ស្អាតមួយ ស្ថិតនៅខាងលិចនៃឆ្នេរក្រុងព្រះសីហនុ ។ កោះនេះ គឺផ្តល់នូវ ភាពអស្ចារ្យតំណាងឱ្យឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស លាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ នៅលើកោះនេះជា ផ្នែកមួយនសហគមន៍នេសាទស្ថិតនៅប៉ែកទក្សិណ មានប្រភពទឹកបរិសុទ្ធ សម្បូរទៅដោយសត្វសមុទ្រ ត្រី និង ក្ដាមផងដែរ ។
កោះរុង ជាកោះធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានភាពទាក់ទាញចំពោះភ្ញៀវទេសចរយ៉ាងខ្លាំង នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈទេសភាពដ៏ស្រស់បំព្រង ឆ្នេរខ្សាច់ព័ណសក្បុស ព្រៃ ថ្ម រុក្ខជាតិដុះត្រសង គា្ន សត្វសមុទ្រក៏សម្បូរទាំងក្នុងទឹកនឹងបាតសមុទកោះរុង មានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុត របស់កោះមានកំពស់១៣៣ម៉ែតពីនីវ៉ូទឹកសមុទ្យ ស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ដើម្បីទៅកាន់កោះដ៏ស្រស់ស្អាតនេះបាន យើងត្រូវចំណាយពេលធ្វើដំណើរតាមទូក ឬអូប័រ ប្រមាណ២ម៉ោងឬច្រើនជាងនេះ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត ពីរង្វង់មូលតោពីរ ។
ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនៅតំបន់កោះនេះ នឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព័ណសរ ក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ឋជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាព ដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភះ។ ក្រៅពីនេះទៀត កោះរុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ក៏ជា កន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ឋជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ លើសពីនេះទៀត ទេសចរអាចហែលទឹកឬលេងទឹក គយគន់ថ្ងៃលិច ជិះទូកកម្សាន្ត ដើរលំហែរតាម ឆ្នេរសមុទ្រ បោះជំរុំឬបោះតង់ ស្ទូចត្រី ញាំគ្រឿងសមុទ្រស្រស់ ដោយនៅលើកោះនេះមានការបម្រើសេវាកម្ម ប្រកបដោយបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរ៉ាក់ទាក់របស់ប្រជាជនក្នុងតំបន់ ធ្វើឱ្យភ្ញៀវទេសចរមានភាពកក់ក្ដៅនៅ ពេលបានទៅកម្សាន្តនៅទីនេះ។ បន្ថែមលើនេះទៀត ភ្ញៀវទេសចរមិនបាច់បារម្ភពីការអត់កន្លែងស្នាក់នៅ ហូបចុក នោះទេ ពីព្រោះថានៅទីនេះមានទាំងភោជនីយដ្ឋាន អាហារដ្ឋាន បារ ផ្ទះស្នាក់ ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្កាឡូ និងរីសត ជាដើមបើកបម្រើដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ។
ឆ្នេរខ្សាច់កោះរុង ស្រស់ស្អាតជាងគេនៅក្នុងប្រទេសកម្ពុជា ខ្សាច់សអមទៅដោយដើមដូងដុះត្រសង ខ្ទះតម្រៀបជា ជួរហាក់បង្កើតជាទេសភាពដ៏មហាស្រស់ស្អាតមួយបែប ទេសភាពវិញប្រៀបដូចឋានសួគ៌ពិបាកនឹងរ៉ាយរ៉ាប់។ តំបន់ កោះមានឆ្នេរឡុងសិត ឆ្នេរខាងនិរតីនៃកោះរុង ឆ្នេរសុខសាន្តជាដើម ដែលមានផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ខ្សាច់សម៉ត់វែងអន្លាយ ទឹកសមុទ្ររាក់ថ្នាស្មើធេងចម្ងាយប្រមាណ ៥០ម៉ែត្រពីឆ្នេរ មើលធ្លុះដល់បាតខ្សាច់សក្បុស ជម្រៅត្រឹមចង្កេះ ទឹកស្ងប់គ្មានរលក។ ព្រឹកព្រលឹមឡើង ពន្លឺថ្ងៃស្រទន់រះបាញ់ចេញពីព្រៃភ្នំ ស្រូបយកចំហាយ ខ្យល់បរិសុទ្ធលាយគ្នារវាងព្រៃភ្នំ និងសមុទ្រ ធ្វើអារម្មណ៍អណ្ដែតអណ្ដូងលែងចង់វិលត្រឡប់មកជីវិតទីក្រុងដ៏សែន តប់ប្រមល់។ នៅពេលថ្ងៃរៀបលិចផ្ទៃទឹកប្រែជាព័ណមាសបញ្ចេញពន្លឺក្រហមឆ្អិនឆ្អៅ លុះឈានដល់អាត្រីកាលពន្លឺ ព្រះច័ន្ទដែលចុះមកហែលទឹកសមុទ្រចាំងពន្លឺព្រិចៗអមជាមួយជំនោរសមុទ្រ សំឡេងរលកបក់បោក ខ្យល់បក់រវិចៗ ធ្វើឲ្យកោះមួយនេះក្លាយជាតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករ មិនថាភ្ញៀវទេសចរជាតិ ឬ អន្តរជាតិ ឲ្យតបានមកដល់ទឹកដីកោះរុង ប្រាកដជាជាប់ចិត្តដិតអារម្មណ៍នឹងសម្រស់ធម្មជាតិនៅលើកោះដ៏ស្រស់ស្អាតនេះ ៕