- 2023-02-23 02:50:00
- ព័ត៌មាន
ទៅលេងច្រើនដងហើយ! ដឹងមូលហេតុដែលគេហៅឈ្មោះ ភ្នំព្រះ រឺ ខ្នងព្រះ អត់!
- 2023-02-23 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងច្រើនដងហើយ! ដឹងមូលហេតុដែលគេហៅឈ្មោះ ភ្នំព្រះ រឺ ខ្នងព្រះ អត់!
ចន្លោះមិនឃើញ
បើតាមប្រជាសហគមន៍តំបន់ភ្នំព្រះបានអោយដឹងថា ភ្នំព្រះគឺមកពីភ្នំដែលមានទីតាំងក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ភ្នំនោះទៀតសោតគឺមានរាងដូចព្រះពុទ្ធនិព្វាន ដែលយើងអាចមើលឃើញតាមរូបភាពនៃភ្នំខាងក្រោមនេះ។
ព្រះសិរ = ក្បាល
ព្រះនាសា = ច្រមុះ
ព្រះឧ៌ស្ន = មាត់
ព្រះប្រឹស្តាង្គ = ខ្នង
ភ្នំព្រះ ជាតំបន់ទេសចរណ៍ធម្មជាតិ មានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ទេសចរជាតិ និងអន្យរជាតិ ផ្អើលទៅទស្សនាកម្សាន្តជាហូរហែ ជាពិសេសនាពេលចុងសប្ដាហ៍ដូចជា ដំណើរបែបផ្សងព្រេង បោះតង់ ងួតទឹកអូរ មើលថ្ងៃលិច និងថ្ងៃរះ ជាមួយនិងភាពសម្បូរបែបនៃផ្ទាំងទស្សនីយភាពស្អាតៗ ទេសភាពព្រៃត្រូពិច ភ្នំដ៏ធំល្វឹងល្វើយ ជួរភ្នំនិងជ្រលងភ្នំ វាលស្មៅ រុក្ខជាតិផ្កាផ្សេងជាច្រើនប្រភេទ ៕
ប្រភពអត្ថបទនិងរូបភាព៖ Sovanna Kem Photography