- 2023-03-02 08:11:09
- ព័ត៌មាន
ចូលរួមទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣"
- 2023-03-02 08:11:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣"
ចន្លោះមិនឃើញ
ស្របពេលដែលអន្តរជាតិកំពុងដាក់កែវភ្នែកមកកម្ពុជា ក្នុងឱកាសត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឥឡូវនេះរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការពិសេសមួយដើម្បីកៀគរភ្ញៀវទេសចរ ហៅថា "ឆ្នាំទស្សនាកម្ពុជា ២០២៣"។
យុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣" នឹងត្រូវចេញដំណើរក្រោមពាក្យស្លោក "គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព" (Every Day Is A Wonder)។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ២គឺ៖
ទី១.លើកកម្ពស់កិត្តិនាមទេសចរណ៍ "កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅ" នៅលើទីផ្សារទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឲ្យបានយ៉ាងតិច ១៥លាននាក់នៅឆ្នាំ ២០២៣។
ទី២.ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣" ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩៕