• 2023-03-06 08:33:36
  • ព័ត៌មាន

តាមរយៈប័ណ្ណនេះ ធនាគារ ABA នឹង​អាច់​ផ្តល់សេវារក្សាសុវត្ថិភាពបំផុត ជូនអតិថិជន

  • 2023-03-06 08:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ប្រកាសដោយមោទនភាពថាខ្លួនបានទទួលអាជ្ញាប័ណ្ណ ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ពី និយ័តករបរធនបាលកិច្ច ដើម្បីផ្តល់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច នៅថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023។

ទាំងបុគ្គល និងនីតិបុគ្គល ឥឡូវនេះមានសិទ្ធិប្រើប្រាស់សេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច របស់ធនាគារ ABA សម្រាប់ប្រតិបត្តិការផ្សេងៗ ដូចជាការលក់ និងការទិញអចលនទ្រព្យ ភាគហ៊ុន និងប្រតិបត្តិការពាណិជ្ជកម្មណាមួយដែលគោរពតាមច្បាប់កម្ពុជា។

សេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច គឺផ្ដល់ទំនុកចិត្ត និងសុវត្ថិភាពដល់លោកអ្នក នៅពេលមានការផ្លាស់ប្តូរប្រាក់ ឬមូលនិធិរវាងអ្នកទិញ និងអ្នកលក់។ សេវានេះ រក្សាទុកការទូទាត់របស់អ្នកទិញនៅលើគណនីធនាគារពិសេសមួយ រហូតទាល់តែអ្នកលក់ផ្តល់ អចលនវត្ថុ។ បន្ទាប់ពីអ្នកទិញ និងអ្នកលក់បញ្ជាក់ថាប្រតិបត្តិការបានបញ្ចប់ ការទូទាត់ត្រូវបានបញ្ចេញពីគណនី escrow ទៅគណនីធនាគាររបស់អ្នកលក់។ ដូច្នេះហើយ ភាគីទាំងពីរនៃប្រតិបត្តិការទទួលបានការការពារផ្នែកហិរញ្ញវត្ថុពីធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់កម្ចីសរុប ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។

បុគ្គលម្នាក់ៗត្រូវមានអាយុយ៉ាងតិច 18 ឆ្នាំ ហើយត្រូវរក្សាគណនីសន្សំ ឬគណនីចរន្តជាមួយធនាគារ ABA ដើម្បីប្រើប្រាស់សេវា Escrow ។ ទន្ទឹមនឹងនេះ អង្គភាពសាជីវកម្មត្រូវតែចុះឈ្មោះជាផ្លូវការ និងកាន់គណនីជាមួយធនាគារ ABA ។ បញ្ជីឯកសារដែលត្រូវការសម្រាប់ការប្រើប្រាស់សេវាកម្មនេះប្រែប្រួលអាស្រ័យលើប្រភេទអតិថិជន។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់សេវា Escrow ពីធនាគារ ABA សូមទូរស័ព្ទទៅលេខឥតគិតថ្លៃ 1 800 203 203 (ក្នុងប្រទេសកម្ពុជា) ឬផ្ញើអ៊ីមែលមកយើងតាមរយៈ info@ababank.com ។

មតិយោបល់
អត្ថបទថ្មី