- 2023-03-10 03:11:10
- ព័ត៌មាន
ឃើញរូបនេះ តិចច្រឡំថា "ផ្លូវអន្ទង់អាំង" នៅវាលវែង តាមពិតជាកន្លែងស័ក្តិសិទ្ធិមួយនៅមណ្ឌលគីរី
- 2023-03-10 03:11:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរូបនេះ តិចច្រឡំថា "ផ្លូវអន្ទង់អាំង" នៅវាលវែង តាមពិតជាកន្លែងស័ក្តិសិទ្ធិមួយនៅមណ្ឌលគីរី
ចន្លោះមិនឃើញ
នៅពេលប្រទះឃើញរូបភាពបង្ហាញពីខ្សែផ្លូវបត់បែនដូចជាពស់ ប្រិយមិត្តរមែងនឹកទៅដល់ខ្សែផ្លូវ "អន្ទង់អាំង" នៅតំបន់ភ្នំ ១៥០០ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ~150km ពីកោះសំពៅមាស។
យ៉ាងណាតាមរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គម គឺមានខ្សែផ្លូវប្រភេទនេះមួយទៀតស្ថិតក្នុងទឹកដីមណ្ឌលគីរី "ភ្នំអណ្ដូងស្នេហ៍"។ ភ្នំអណ្ដូងស្នេហ៍ ស្ថិតក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង គឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានទេសភាពធម្មជាតិតំបន់ខ្នងភ្នំល្អប្រណិត ខ្យល់អាកាសបរិសុទ្ធ ឃើញហើយគ្រប់គ្នាប្រាកដជាប្រាថ្នាចង់ទៅ។
មិនត្រឹមតែមានទេសភាពល្អស្អាតគួរឲ្យត្រេកត្រអាល ប៉ុន្តែទីនោះ ក៏ជាកន្លែងស័ក្តិសិទ្ធិថែមទៀតផង ពិសេស វាមានជំនឿពាក់ព័ន្ធនឹងគូស្នេហ៍ថែមទៀតផង។ តាមប្រភពពីហ្វេសប៊ុកខេត្តមណ្ឌលគិរី បានសរសេរថា បើតាមចាស់ៗបានប្រាប់តគ្នាថា ទាល់តែអ្នកមានស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។ អ្នកស្រុកមានជំនឿថា ទីនេះជាកន្លែងស័ក្ដិសិទ្ធិ បើអ្នកមិនទាន់មានស្នេហ៍ស្មោះទេ គឺច្បាស់ជារកអណ្ដូងនោះមិនឃើញឡើយ។
ទីកន្លែងល្អយ៉ាងនេះ ក្រុមការងារផ្លូវទៅស្រុករដូវកាលទី ៣ បានចុះទៅដល់ទីនោះផ្ទាល់ ដោយបានផ្ដិតរូបភាពវីដេអូបង្ហាញពីសក្ដានុពលទេសដ៏ពោរពាសរបស់ "ភ្នំអណ្ដូងស្នេហ៍" ដែលអាចខាបយកបេះដូង និងអារម្មណ៍ឲ្យស្លុងក្នុងមន្តសណ្ដំនៃទេសភាពធម្មជាតិតំបន់ខ្នងភ្នំល្អស្ទើររកប្រដូចមិនបាន។ ទីនេះ ទាក់ទាញយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖