- 2023-03-13 02:16:55
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរឿងមានអ្នកចង់បោកយកប្រាក់របស់សម្ដេច
- 2023-03-13 02:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញរឿងមានអ្នកចង់បោកយកប្រាក់របស់សម្ដេច
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ដោយសារថ្មីៗសម្ដេចទើបបានជួបករណីមួយ ដោយមានជនអនាមិកម្នាក់បានទាក់ទងមកក្នុងបំណងបោកប្រាស់សម្ដេច។
តាមរយៈខ្លីដែលមានរយៈពេលជាង ២នាទី សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ថា ថ្មីៗនេះ សម្ដេចបានទទួលសារតាមរយៈតេឡេក្រាមពីមនុស្សម្នាក់ ដោយបានប្រើអត្តសញ្ញាណបន្លំជាអ្នកឧកញ៉ា ឃុន សៀ ជននេះបានផ្ញើសារមកសម្ដេចជាភាសាអង់គ្លេសដោយស្នើឲ្យសម្ដេចផ្ទេរប្រាក់តាមរយៈគណនី ABA។
ករណីនេះ សម្ដេច ហ៊ុន សែន អះអាងថា ជនអនាមិកទំនងមិនដឹងថាលេខទូរស័ព្ទដែលពួកគេផ្ញើសារមកនេះ ជារបស់នាយករដ្ឋមន្ត្រីកម្ពុជាឡើយ។ ជុំវិញករណីនេះ សម្ដេចមិនបានបញ្ជាក់ពីតួលេខដែលជនអនាមិកព្យាយាមឲ្យសម្ដេចបញ្ជូនឲ្យនោះឡើយ ហើយសម្ដេច ក៏មិនបានធ្វើតាមការស្នើរបស់ជនម្ខាងនោះទេ។
ក្រោយទទួលបានសារពីជនអនាកមិកខាងលើ សម្ដេចបានឲ្យក្រុមស្រាវជ្រាវរបស់សម្ដេច ធ្វើការស្រាវជ្រាវ និងរកបានតម្រុយខ្លះថា លេខដែលមានក្បាល "៨៥៦" គឺជាលេខរបស់ប្រទេសឡាវ។ ប៉ុន្តែក្រុមស្រាវជ្រាវចាំបានថា ជនដែលប្រើប្រាស់លេខនេះ បច្ចុប្បន្ន កំពុងឈរជើងនៅឯកោះតៃវ៉ាន់ឯណោះទេ។
តាមពិសោធន៍ផ្ទាល់ខ្លួននេះ សម្ដេចនាយករដ្ឋមន្ត្រី ទទូចឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្នឲ្យមែនទែន ចៀសធ្លាក់ក្នុងកលរបស់ក្រុមសង្គមងងឹត នាំខាតប្រយោជន៍ធំ។