• 2023-03-13 05:08:44
  • ព័ត៌មាន

​សាប៊ូកក់សក់ក្លៀរ សាទរការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម តាមរយៈយុទ្ធនាការ #BeyoneTheGames

  • 2023-03-13 05:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាប៊ូកក់សក់ក្លៀរ ដែលជាប៊្រេនផលិតផលដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់បុរសនិងនារី របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា មានកិតិ្ដយសចូលរួមគាំទ្រការប្ដេជ្ញាចិត្តបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ក្នុងយុទ្ធនាការ #BeyongTheGames ដើម្បីបង្ហាញពីសាមគ្គីភាព និងការសាទរលើភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និង ជាការស្រលាញ់គាំទ្រដល់កីឡាករ កីឡាការិនី និងអត្តពលិកដែលមានពិការភាព ដែលបានត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលឆាប់ៗខាងមុខ។

សកម្មភាពនៃការបត់បេះដូងច្រើនជាងគេលើពិភពលោក ដែលមានចំនួន១លានបេះដូង មានគោលបំណងបណ្ដុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ដោយប្រមូលផ្តុំការចូលរួមរបស់ប្រជាជនខ្មែរ ដើម្បីធ្វើរឿងល្អៗគាំទ្រគ្នាទៅវិញទៅមក ហើយរាល់បេះដូងមួយសន្លឹកសមមាត្រជាថវិកាចំនួន ៥០០រៀល។

ក្នុងនាមជាក្រុមហ៊ុនវិស័យឯកជនមួយ សាប៊ូកក់សក់ក្លៀរ មានបំណងចង់ចូលរួមចំណែកផ្សារភ្ចាប់ប្រជាពលរដ្ធខ្មែរទៅនឹងភាព​ជាម្ចាស់ផ្ទះរបស់កម្ពុជា និងដើម្បីបង្កើតនូវអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជាផងដែរ។ តាមរយៈការចូលរួមរបស់ក្រុមហ៊ុនក្នុងយុទ្ធនាការនេះ ពួកយើងនឹងចូលរួមបរិច្ចាគថវិកា ទៅកាន់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាផ្នែកមួយនៃការរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាមួយដៃគូវិស័យឯកជនមួយចំនួនទៀត សម្រាប់បេះដូងដែលត្រូវបានបត់ចូលរួមកម្មវិធីនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏នឹងរៀបចំសកម្មភាពតាមសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិត ចូលរួមធ្វើការបត់បេះដូងជាមួយគ្នា ដើម្បីឲ្យបានសម្រេចនូវគោលបំណងនៃយុទ្ធនាការផងដែរ។ ដោយក្រុមហ៊ុនមានគោលបំណងប្រមូលបេះដូងយ៉ាងតិចចំនួន ៥០,០០០ សន្លឹកតាមរយៈសកម្មភាពរបស់ខ្លួន។ លោកអ្នកក៏អាចយកបេះដូង ដែលបត់រួចមកដាក់នៅការិយាល័យរបស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលមានអាសយដ្នាន ផ្ទះលេខ 443A ផ្លូវលេខ105 សង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កន្លងមកសាប៊ូកក់សក់ក្លៀរ តែងតែគាំទ្រសកម្មភាពកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់ក្នុងស្រុក ដើម្បីលើកកម្ពស់ការស្រលាញ់កីឡានិងសុខភាព តាមរយៈម៉ាកផលិតផលរបស់ខ្លួន ហើយការចូលរួមលើកនេះ ពួកយើងសង្ឃឹមថាយើងនឹងអាចលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជាផងដែរ។

យុទ្ធនាការ #BeyondTheGames ត្រូវរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា​ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames។ សាប៊ូកក់សក់ក្លៀរសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមបង្កើតការចងចាំមួយនេះ ជាមួយគ្នាក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣។

មតិយោបល់