
- 2023-03-13 09:08:58
- ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការជាដៃគូជាមួយសាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ ដើម្បីរួមចំណែកបង្កើនឱកាសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
- 2023-03-13 09:08:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការជាដៃគូជាមួយសាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ ដើម្បីរួមចំណែកបង្កើនឱកាសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
ចន្លោះមិនឃើញ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងសាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យក្រុមហ៊ុន FWD Cambodia។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរនឹងរួមដៃគ្នាជំរុញឱ្យក្រុមគ្រួសារកម្ពុជារស់នៅដោយភាពរីករាយ តាមរយៈការផ្តល់ជូននូវការការពារហិរញ្ញវត្ថុ និងបង្កើនឱកាសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
កញ្ញា ថៃ សុច័ន្ទណា នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយក្រៃលែងដែលក្រុមហ៊ុន FWD Cambodia អាចរួមចំណែកលើកកម្ពស់វិស័យអប់រំ តាមរយៈការចូលរួមផ្សព្វផ្សាយពីឱកាស និងកម្មវិធីសិក្សាអន្តរជាតិរបស់សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដទៅដល់បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនរបស់យើង។ តាមរយៈភាពជាដៃគូនេះផងដែរ ក្រុមហ៊ុន FWD Cambodia ក៏នឹងអាចផ្ដល់ជូននូវដំណោះស្រាយលើសេវាធានារ៉ាប់រងអាយុជីវិត និងការការពារហិរញ្ញវត្ថុជូនដល់ក្រុមការងារ ក៏ដូចជាអាណាព្យាបាលរបស់សិស្សានុសិស្សនៃសាលាប៊្លូប៊ើដផងដែរ។»
លោកស្រី Kendall Fairburn នាយិកាសាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ បានថ្លែងមតិចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានមោទកភាពដែលសាលារបស់យើងអាចសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែលនេះជាចំណុចចាប់ផ្ដើមនៃការបង្កើនចំណងមិត្តភាពរវាងភាគីទាំងពីរក្នុងការផ្តល់ផលប្រយោជន៍ និងរីកចម្រើនរួមគ្នា។»
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនជាង ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia។
អំពីសាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ
សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ ផ្តល់ការអប់រំដ៏ទូលំទូលាយសម្រាប់កុមារចាប់ពីអាយុ២ឆ្នាំ ដល់ ១២ឆ្នាំ។ សិស្សានុសិស្សស្ថិតនៅក្នុងបរិយាកាសសិក្សាដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ដើម្បីឲ្យពួកគេអាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ ហើយការស្រឡាញ់ការសិក្សាត្រូវបានបណ្តុះតាំងពីក្មេង។ សាលាប៊្លូប៊ើដ ប្រើប្រាស់កម្មវិធី Early Years Foundation Stages (EYFS) សម្រាប់ថ្នាក់មត្តេយ្យសិក្សា កម្មវិធីសិក្សាបឋមអន្តរជាតិ International Primary Curriculum (IPC) និងកម្មវិធីចំណេះទូទៅភាសាខ្មែរ ដោយផ្តល់ឱ្យសិស្សនូវមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងការសិក្សា។
ចក្ខុវិស័យរបស់សាលាប៊្លូប៊ើដ គឺចង់ឃើញសិស្សដែលបានចុះឈ្មោះទាំងអស់ត្រូវបានផ្តល់ឱកាសដើម្បីកសាងគ្រឹះដ៏រឹងមាំមួយ និងការរៀបចំសម្រាប់ការសិក្សាពេញមួយជីវិត ជាមួយនឹងបេសកកម្មក្នុងការផ្តល់នូវបរិយាកាសប្រកបដោយសុវត្ថិភាព ការយកចិត្តទុកដាក់ និងជំរុញទឹកចិត្តសិស្សឱ្យរៀននិងអភិវឌ្ឍ។