- 2023-03-15 03:01:28
- ព័ត៌មាន
ដំណឹងល្អ! មេធំអង្គការសុខភាពពិភពលោក WHO ថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំនេះហើយ
- 2023-03-15 03:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! មេធំអង្គការសុខភាពពិភពលោក WHO ថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំនេះហើយ
ចន្លោះមិនឃើញ
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកសង្ឃឹមថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ នេះ។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ WHO លោក Ghebreyesus បាននិយាយថា៖ "ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ប្រចាំសប្តាហ៍ គឺមានចំនួនទាបជាងពេលដែលយើងប្រើពាក្យថាវាជា ជំងឺរាតត្បាត ជាលើកដំបូងកាលពី ៣ឆ្នាំមុន។
ភាពប្រសើរឡើង គឺមានសារៈសំខាន់ណាស់។ ខ្ញុំជឿជាក់ថា នៅចំណុចណាមួយនៅក្នុងឆ្នាំនេះ យើងនឹងអាចនិយាយបានថា ជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ដែលវាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ និងជាជំងឺរាតត្បាត" ។ លោកបាននិយាយថា មនុស្សគ្រប់រូបត្រូវតែរៀនអំពីមេរៀនពីជំងឺរាតត្បាតនេះ៕