• 2023-03-16 04:04:12
  • ព័ត៌មាន

កក់អូតែលឲ្យហើយទៅ! សំណង់នានា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ផ្ដើមលេចរូបរាងហើយ

  • 2023-03-16 04:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារគ្រប់ផ្នែកទាំងអស់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាននិងកំពុងតែមមាញឹកក្នុងការរៀបចំការងាររបស់ខ្លួន នៅតាមទីតាំងនីមួយៗ ទាំងនៅក្នុងតំបន់អង្គរ និងនៅក្នុងក្រុងសៀមរាប។

គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដំណើរការរៀបចំទូទៅ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងសំណង់ និងការងារផ្សេងៗ សម្រេចបានប្រមាណជា៣០ទៅ៣៥ភាគរយហើយ ។ ក្នុងនោះសំណង់ នៃកម្មវិធីភូមិខ្ញុំដែលមានទីតាំងនៅខាងជើងប្រាសាទបាយ័ន គឺដំណើរការសាងសង់បានលឿនជាងគេ។

ចំណែកក្រុមការងារផ្សេងៗទៀតក៏កំពុងពន្លឿនការងាររបស់ខ្លួន ឱ្យសម្រេចបានតាមផែនការផងដែរ។ ចំពោះក្រុមសិល្បៈវិញ ក៏កំពុងតែមមាញឹកក្នុងការហ្វឹកហាត់សមទៅតាមផ្នែកៗ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរកម្មវិធីទាំងអស់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងមានការសប្បាយរីករាយ។

នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋ ភាពដ៏សប្បាយរីករាយ ក៏ដូចជាការរម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។

ចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ តែងតែជារូបភាពដែលដក់ជាប់ នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរម្លឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្ដងៗ។ សម្រាប់កម្មវិធី នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ បានធ្វើឡើងនៅចំនួន០៦ទីតាំង ទាំងនៅក្នុងតំបន់អង្គរ និងនៅតាមមាត់ស្ទឹងក្នុងក្រុងសៀមរាប ដែលមាន ៤៤កម្មវិធី ៕

ប្រភព៖ ក្រសួងព័ត៌មាន កែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី