/6412ca1859ec5_1678952940_medium.jpg)
- 2023-03-16 14:09:29
- ព័ត៌មាន
ទង់ជាតិរបស់ប្រទេសទាំង៥ដែលមានសំណង់ស្ថាបត្យកម្មតំណាងជាតិខ្លួន
- 2023-03-16 14:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង់ជាតិរបស់ប្រទេសទាំង៥ដែលមានសំណង់ស្ថាបត្យកម្មតំណាងជាតិខ្លួន
ចន្លោះមិនឃើញ
ទង់ជាតិរបស់ប្រទេសនីមួយៗត្រូវបានធ្វើឡើងដើម្បីបង្ហាញពីនិមិត្តរូបនៃជាតិនីមួយៗដែលស្ដែងឡើងតាមរយៈរូបសញ្ញាផ្សេងៗដែលក្នុងនោះមានប្រទេសទាំង៥ខាងក្រោមបានយកសំណង់អគារប្រាសាទ ប៉មហើយវិហារសាសនាជាដើម។
១.ទង់ជាតិនៃប្រទេសសានម៉ារីណូ៖ ប្រទេសនៅជិតអ៊ីតាលីមានទង់ជាតិដែលបង្កប់ពីប៉មបីចំណាស់រាប់រយឆ្នាំ ហើយឈរលើភ្នំMonte Titano ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសនេះ។ ទង់ជាតិនេះប្រើប្រាស់ដំបូងក្នុងឆ្នាំ១៨៦២។
២.ទង់ជាតិនៃប្រទេសព័រទុយហ្គាល់៖ ទង់ដាក់ឲ្យប្រើដំបូងនៅឆ្នាំ១៩១១នេះមានបង្កប់ប្រាសាទនៃសាសនាគ្រិស្តចំនួន៧ក្នុងខែលដែលមានលើទង់ជាតិនេះ។
៣.ទង់ជាតិនៃប្រទេសអាហ្វហ្គានីស្ថាន៖ ក្នុងទង់ជាតិនេះយើងសង្កេតឃើញវិហារឥស្លាមមួយនៅចំកណ្ដាលដែលវាមានប្រវត្តិទាក់ទងនឹងការទាមទារឯករាជ្យនៃប្រទេសនេះក្នុងឆ្នាំ១៩១៨។
៤.ទង់ជាតិនៃប្រទេសកម្ពុជា៖ ទង់ជាតិដែលបង្ហាញជាលើកដំបូងក្នុងឆ្នាំ១៩៤៨នេះមានប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកនៅចំកណ្ដាល។
៥.ទង់ជាតិនៃប្រទេសអេស្ប៉ាញ៖ នៅលើទង់ជាតិនេះមានប្រាសាទគ្រិស្តសាសនាកំពូល៣ មួយដែលតំណាងឲ្យព្រះរាជាណាចក្រ Castile ដែលជារដ្ឋបុរាណមួយនៅលើទឹកដីអេស្ប៉ាញ៕