/6412caac92f48_1678953120_medium.jpg)
- 2023-03-16 10:12:35
- ព័ត៌មាន
ភាសាធំៗទាំង៥ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅក្នុងទ្វីបអាស៊ី
- 2023-03-16 10:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាសាធំៗទាំង៥ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅក្នុងទ្វីបអាស៊ី
ចន្លោះមិនឃើញ
ទ្វីបអាស៊ីជាទ្វីបមួយដែលធំជាងគេ ក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក។ ក្នុងទ្វីបនេះ មានចំនួនប្រជាជនសរុបជាង ៤.៤៦ ពាន់លាននាក់ ហើយមានដល់ទៅ ២៣០០ ភាសា។ ទន្ទឹមនឹងនេះមានភាសាមួយចំនួនដែលមានអ្នកប្រើប្រាស់ច្រើនរហូតដល់ទៅរាប់លាននាក់។ ភាសាទាំងនោះមានដូចជា៖
១. ភាសាចិន៖ ជាភាសាដែលត្រូវបានប្រើប្រាស់ច្រើនជាងគេនៅក្នុងទ្វីបអាស៊ី ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ១ពាន់លាននាក់។
២. ភាសា Hindi៖ ជាភាសាមួយក្នុងចំណោមភាសាផ្លូវការទាំងអស់របស់ប្រទេសឥណ្ឌា។ ភាសានេះត្រូវបានប្រើប្រាស់ដោយមនុស្សជាង ៥៥០លាននាក់នៅអាស៊ី។
៣. ភាសាអង់គ្លេស៖ ជាភាសាដែលនាំចូលទ្វីបយក្សមួយនេះតាមរយៈការដាក់អាណានិគមមកលើប្រទេសមួយចំនួន។ ភាសានេះប្រើប្រាស់ដោយមនុស្សជាង៣០០លាននាក់ក្នុងទ្វីបអាស៊ី។
៤. ភាសារុស្ស៊ី៖ ជាភាសាដែលប្រើដោយប្រជាជននៅក្នុងរដ្ឋអតីតសហភាពសូវៀតនៅតំបន់អាស៊ីកណ្ដាល។ ភាសាអឺរ៉ុបមួយនេះបានប្រើប្រាស់ដោយមនុស្សជាង២៦០លាននាក់ នៅទ្វីបអាស៊ី។
៥. ភាសាឥណ្ឌូណេស៊ី៖ ជាភាសាផ្លូវការនៃប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមួយនៃតំបន់អាស៊ីភាគអាគ្នេយ៍។ ដោយចំនួនប្រជាជននៃប្រទេសនេះច្រើនលើសលប់ដែរ នាំឲ្យភាសាមួយនេះត្រូវបានមនុស្សជាង ២៤០លាននាក់បានប្រើប្រាស់៕