- 2023-03-21 08:35:10
- ព័ត៌មាន
ពេលខុសច្បាប់ចរាចរណ៍ ហើយគ្មានលុយបង់ភ្លាមៗ តើប៉ូលិសអាចយកម៉ូតូទៅប៉ុស្តិ៍ឬអត់
- 2023-03-21 08:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលខុសច្បាប់ចរាចរណ៍ ហើយគ្មានលុយបង់ភ្លាមៗ តើប៉ូលិសអាចយកម៉ូតូទៅប៉ុស្តិ៍ឬអត់
ចន្លោះមិនឃើញ
យោងតាមអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ពុំមានមាត្រាណាមួយឡើយ ដែលចែងអំពីការចាប់យកយានជំនិះខុសច្បាប់ចរាចរណ៍ទៅរក្សាទុកនៅប៉ុស្តិ៍ប៉ូលិស។ ផ្ទុយទៅវិញ អ្នកដែលល្មើសច្បាប់ចរាចរណ៍ នឹងត្រូវទទួលបាននូវបង្កាន់ដៃផាកពិន័យ ហើយត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល១៥ថ្ងៃ។
នៅក្នុងមាត្រា១៤ថ្មី បានចែងយ៉ាងច្បាស់ដូចខាងក្រោមថា៖
"ជនដែលបានប្រព្រឹត្តល្មើសនឹងមាត្រាមួយមាត្រា៦ថ្មីមាត្រា៧ថ្មីមាត្រា៨ថ្មីមាត្រា៩ថ្មី និងមាត្រា១០ថ្មី ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យអន្តរការណ៍។
ក្នុងករណីមិនបានបង់ប្រាក់ពិន័យអន្តរការណ៍លើសរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យអន្តរកាណ៍ ចំនួនទឹកប្រាក់ពិន័យនេះត្រូវដំឡើងជាពីរដង។
ក្នុងករណីមិនបានបង់ប្រាក់ពិន័យអន្តរការណ៍លើសរយៈពេល៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ ចំនួនទឹកប្រាក់ពិន័យនេះត្រូវដំឡើងជាបីដង។
ក្នុងករណីមិនបានបង់ប្រាក់ពិន័យអន្តរការណ៍លើសរយៈពេល៦០ (ហុកសិប) ថ្ងៃនៃថ្ងៃធ្វើការ មន្ត្រីមានសមត្ថកិច្ចត្រូវរៀបចំកំណត់ហេតុបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។...."