• 2023-03-23 02:29:17
  • ព័ត៌មាន

ភ្លើងគប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលសុំពីព្រះអាទិត្យនៅប្រាសាទអង្គរវត្ត ពេលនេះទៅដល់​ វៀតណាមហើយ

  • 2023-03-23 02:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហោ សារុន​ ជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម​បាន​ដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម​ ​ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាពម្សិលមិញនេះ។

ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដោយមានការអញ្ជើញទទួល ស្វាគមន៍ពីលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។

ប្រទេសវៀតណាមនឹង រៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់