• 2023-03-24 07:49:54
  • ព័ត៌មាន

សប្បាយ​ហើយ! សង្ក្រាន្ត​ដ៏​ធំ​របស់​សេដ្ឋីនី ទ្រី ដាណា បើក​សម្ពោធ​ផ្លូវ​ការ​ថ្ងៃ​នេះ

  • 2023-03-24 07:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ប្រកាស​ពី​ផែន​ការ និង​រៀប​ចំរួចរាល់​ទី​តាំង​ដើម្បី​ប្រារព្ធ "សង្ក្រាន្ត" អបអរ​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណីជាតិ​​ខ្មែរ​កាល​​ពី​ដើម​សប្ដាហ៍ នៅ​ថ្ងៃ​នេះ "សង្ក្រាន្ត NNP” របស់​ជំទាវ​ឧកញ៉ា ទ្រី ដាណា ប្រកាស​បើក​ដំណើរ​ការ​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ។

នេះ​ជា​សង្ក្រាន្ត​ទី​១​របស់​សេដ្ឋីនី ម្ចាស់​ជំនួញ​អនឡាញ​ដ៏​លេច​ធ្លោ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រៀប​ចំ​លើ​ផ្ទៃ​ដី​ប្រមាណ១ហិកតា​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះឈ្នះ​ជិត​ពហុកីឡដ្ឋាន​មរតកតេជោ។ ទី​នោះ មាន​តាំង​បង្ហាញ និង​លក់​នូវ​ទំនិញ​ជា​ច្រើន​មុខ មាន​ទាំង​ផលិតផល​របស់ NNP របស់​ប្រើ​ប្រាស់​ដែល​ច្នៃ​ដោយ​​សហគមន៍ របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ចំណុច​គួរ​កត់​សម្គាល់​ស្តង់​សម្រាប់​កីឡាករ​​គុន​ខ្មែរ ស្តង់​សម្រាប់​បង្ហាញ​ពី​​សិល្បៈ​វប្បធម៌​ខ្មែរ​​ថែម​ទៀត​ផង។

ចំណុច​នេះ ក៏​ដូច​នឹង​ការ​លើក​ឡើង​ម្ចាស់​គម្រោង​ថា ការ​បង្កើត​ឲ្យ​សង្ក្រាន្ត​ផ្ទាល់​ខ្លួន​នៃ​គ្រួសារ​អនឡាន​របស់​ខ្លួន គឺ​ដើម្បី​ទ្រទ្រង់ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ និង​សូម្បី​កីឡា​ក្បាច់​គុន​បុរាណ​ខ្មែរ​ហើយ​ថា ប្រសិន​បើ​អ្វី​ៗ​ដើរ​ទៅ​តាម​ការ​រំពឹង​ទុក នេះ​ជា​ឆ្នាំ​ទី​១ ប៉ុន្តែ​លោក​ជំទាវ​នឹង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។

ឧកញ៉ា ទ្រី ដាណា ថ្លែង​ថា “ប្រសិន​បើ​ឆ្នាំ​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន ខ្ញុំ​នឹង​ធ្វើ​សង្ក្រាន្ត​នេះ​ជា​រៀងរាល់​ឆ្នាំ ទោះ​ត្រូវ​ចំណាយ​ប៉ុន្មាន​សែន​ដុល្លារ​ក៏​ដោយ គឺ​ខ្ញុំ​នឹង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ប្រសិន​បើ​មាន​ការ​គាំទ្រ​ខ្លាំង!”។ “សង្ក្រាន្ត NNP” បាន​បើក​ដំណើរ​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ២៦ មីនា នៅ​បរិវេណ​មុខ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ជិតចាប់​ពី​ម៉ោង ៦ព្រឹក​ដល់​ម៉ោង ១២យប់៕

អត្ថបទ៖ ទារិកា

មតិយោបល់