- 2023-03-27 02:52:24
- ព័ត៌មាន
រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំង ត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣
- 2023-03-27 02:52:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំង ត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣
ចន្លោះមិនឃើញ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពយជំទាវម៉ៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យទីតាំង ទីលានប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេស ធ្វើការឈូសឆាយដី កាយប្រមូលសម្រាមចេញ មានដូចជាស្មៅ កម្ទេចឈើពីលើទីលានប្រកួតឱ្យបានរៀបស្មើ ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទេចឈើនៅលើទីលានប្រកួត។
នេះក៏ជាមោទនភាព ដែលព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ខាងមុខ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមផងដែរ ដែលមានកីឡា ៣ប្រភេទ ក្នុងនោះមានដូចជា៖ កីឡាទូកក្តោង, កីឡាម៉ូតូទឹក, និងកីឡាបាល់ទះលើឆ្នេរខ្សាច់៕