• 2023-03-28 02:08:07
  • ព័ត៌មាន

បន្ទាយឆ្មារតុបតែងភ្លើងរួចរាល់ហើយ ​ត្រៀមប្រារព្ធចូលឆ្នាំ ស្អាតមិនចាញ់សៀមរាបទេ

  • 2023-03-28 02:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនតែខេត្តសៀមរាបទេ នៅប្រាសាទបន្ទាយឆ្មារ និងមានការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន នៅប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននៅបរិវេណប្រាសាទបន្ទាយឆ្មារដែលជាកេរដំណែល របស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានក្រុមការងារបំពាក់ភ្លើងបំភ្លឺពេលយប់រួចរាល់អស់ហើយ។ កម្មវិធី​រួមមាន ល្បែងប្រជាប្រិយ, ការរាំលេងកម្សាន្តជាមួយតន្រ្តីស្គរដៃ និងការប្រគំតន្រ្តីអមដោយតារាល្បីៗជាច្រើនរូប។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ប៉ុន្ដែការរៀបចំចូលឆ្នាំបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ខាងក្រោមគឺជាទិដ្ឋភាពការរៀបចំត្រៀមកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ៖

អត្ថបទ៖ សៀនហួរ

មតិយោបល់