• 2023-03-29 03:43:35
  • ព័ត៌មាន

Save ទុក! ជិះម៉ូតូ ជិះឡាន ភ្លេច​បិទ​ភ្លើង​ពេល​ថ្ងៃ តាមច្បាប់​​ ប៉ូលិស​​ចរាចរណ៍មិនត្រូវផាកនោះទេ

  • 2023-03-29 03:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ ធ្លាប់​មាន​​ចម្ងល់​​មហាជន​ជា​ច្រើន​ទាក់​ទិន​នឹង​រឿង​បើក​ភ្លើង​ម៉ូតូ ឬ​រថយន្ត​នៅ​ពេល​ថ្ងៃ​ថា​តើ​វា​ខុស​នឹង​ច្បាប់​ ហើយ​ត្រូវ​រង​ការ​​​​​​​​​​ផាក​ពិន័យ​​ពី​ប៉ូលិស​ចរាចរណ៍​ដែរ​ឬ​ទេ?

ពាក់ព័ន្ធ​នឹង​សំនួរ​នេះ​ត្រូវ​ខាង​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក បាន​បក​ស្រាយ​ថា ច្បាប់​ពុំ​​មាន​ការ​ផាក​ពិន័យ​អ្វី​នោះ​ឡើយ ចំពោះ​ការ​បើក​ភ្លើង​កូត​​​យាន​ជំនិះ​​នៅ​ពេល​ថ្ងៃ។ បន្ថែម​ពី​នេះ បើ​យោង​តាម​​មាត្រា​​​​​២៧ នៃ​​ច្បាប់ស្ដី​ពី​​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៥ និង​មាត្រា​៨ នៃ​អនុក្រឹត្យ​លេខ​៨៥ អនក្រ បក ​ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ចុះ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ​គ្មាន​​ការ​ចែង​ណា​មួយ​នៃ​ការ​ភ្លើង​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ពេល​ថ្ងៃ​គឺ​ជា​​​បទ​​ល្មើស​នឹង​ច្បាប់​នោះ​ទេ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់