• 2023-03-29 11:27:22
  • ព័ត៌មាន

ចក្រភព​ទាំង​ ៥​ដែល​មាន​ទឹក​ដី​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2023-03-29 11:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ ជា​ចក្រភព​ទាំង​ ៥ ដែល​មាន​ទំហំ​ធំ​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​៖

៥. ចក្រភព​អេស្ប៉ាញ​៖ អេស្ប៉ាញ​ជា​អ្នក​នាំ​អាថ៌​ដំបូង​ក្នុង​យុគ​សម័យ​នៃ​ការ​រុក​រក​ដែន​ដី​ក្នុង​ភព​ផែនដី​កំឡុង​សតវត្ស​ទី ១៥​។ ចក្រភព​នេះ លាត​សន្ធឹង​ស្ទើរ​តែ​គ្រប់​ទ្វីប​លើ​ពិភពលោក​ ដោយ​មាន​ទឹក​ដី​ធំ​បំផុត​ប្រមាណ ១៣.៧​លាន​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​ឆ្នាំ ១៨១០។

៤. រាជវង្ស​ Qing​៖ ជា​របប​រាជា​និយម​ចុង​ក្រោយ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​នៅ​កំឡុង​សតវត្ស​ទី ១៨​ ចក្រភព​នេះ ពង្រីក​ទឹក​ដី​ក្នុង​តំបន់​អាស៊ី​ខាង​កើត ដែល​មាន​ផ្ទៃ​ក្រឡា​រហូត​ដល់​ទៅ​ ១៤.៧​លាន​គីឡូម៉ែត្រ​ក្រឡា​។

៣. ចក្រភព​រុស្ស៊ី៖ ចក្រភព​នេះ​ មិន​ខុស​ពី​ចក្រភព Qin ដែរ​ ដោយ​មាន​ទឹក​ដី​ធំ​ទូលាយ​ លាត​សន្ធឹង​ចាប់​ពី​អឺរ៉ុប​កណ្ដាល​ រហូត​ដល់​ទឹកដី​អាឡាស្កា​នៃ​ទ្វីប​អាមេរិក​ និង​មាន​ទំហំ​ប្រមាណ ២២.៨​លាន​គីឡូម៉ែត្រ​ក្រឡា​ នៅ​ឆ្នាំ ១៨៦១។

២. ចក្រភព​ម៉ុងហ្គោល៖ ជា​ចក្រភព​មួយ​ដែល​កើត​ចេញ​ពី​ការ​ពង្រីក​នៃ​កុលសម្ព័ន្ធ​ក្នុង​ប្រទេស​ម៉ុងហ្គោល​។ ចក្រភព​នេះ លាត​សន្ធឹង​ពី​តំបន់​ខាង​លិច​នៃ​ទ្វីប​អាស៊ី​ រហូត​ដល់​សមុទ្រ​ជប៉ុន ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​ ២៤​លាន​គីឡូម៉ែត្រ​ក្រឡា នៅ​ចុង​សតវត្ស​ទី ១៣។

១. ចក្រភព​អង់គ្លេស​៖ អង់គ្លេស​ជា​បិតា​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ នៅ​ចុង​សតវត្ស​ទី ១៦ ដោយ​កែ​ប្រែ​មុខ​មាត់​ពី​កោះ​មួយ​ រហូត​ដល់​គ្រប់​ទ្វីប​ទាំង​ ៧​នៃ​ពិភពលោក​។ ចក្រភព​នេះ មាន​ទឹកដី​ធំ​បំផុត​ក្នុង​ផ្ទៃ​ក្រឡា​ជាង​ ៣៥​លាន​គីឡូម៉ែត្រ​ក្រឡា នៅ​ក្នុង​ឆ្នាំ ១៩២០។ ចក្រភព​នេះ ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ " ចក្រភព​ ដែល​ព្រះអាទិត្យ​មិន​ចេះ​លិច " ៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់