• 2023-04-03 06:52:09
  • ព័ត៌មាន

ប្រិយមិត្ត​ដឹងទេ​ថា ជិត​ចូល​ឆ្នាំ​អីចឹង គ្រប់​ក្រសួងតម្រូវ​ឲ្យធ្វើអី្វខ្លះ?

  • 2023-04-03 06:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ប្រមាណ ២សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​ចូល​មក​ដល់ ដែល​ក្នុង​អំឡុង​ពេល​នេះ ដើម្បី​អបអរ គ្រប់​ក្រសួង​ត្រូវ​បាន​ណែនាំនូវ​កិច្ចការ​មួយ​ចំនួន​ក្នុង​ឱកាស​ដ៏​វិសេស​នេះ។

តាម​ការ​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​ឲ្យ​ដឹង​ថា កិច្ចការ​ចាំ​បាច់​ទាំង​នោះ គឺ​ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​ឲ្យ​ស្រប​តាម​ប្រពៃណី និង​រក្សា​បាន​ទំនៀមទម្លាប់​របស់​ជាតិ​ឲ្យ​បាន​គង់​វង្ស និង​ប្រកប​ដោយ​ភាព​រុងរឿង។ ដូច្នេះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ណែនាំ​ដូច​ត​ទៅ។

**១.ព្រះបរមរាជវាំង៖ **

រៀប​ចំ​ព្រះរាជពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំ​ថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស ២០២៣ តាម​ព្រះរាជ​ប្បវេណី និង​តាម​ការ​សព្វះ​ព្រះរាជហឬទ័យ ព្រះ​ករុណាជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាកច្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់។

២.គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន

ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា "ព្រះបរមរតនកោដ្ឋ និងព្រះបរម ឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយកំណាត់បូ បំភ្លឺភ្លើងពណ៍ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ឱ្យបានស័ក្ដិសម។

-រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧.គ.ស.២០២៣។

៣.រដ្ឋបាលរាជធានី ខេត្ត

ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ" និងព្រះបរម ឆាយាល័ក្ខណ៍ - សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយកំណាត់ ឬបំភ្លឺភ្លើងពណ៍ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ តាមគ្រប់មន្ទីរ អង្គភាព សាលារៀន វត្តអារាម និងក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងណែនាំ ប្រជាពលរដ្ឋឱ្យលើកទង់ជាតិ គ្រប់គេហដ្ឋាន។

-រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣។.

-ណែនាំម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។

-សហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត ជារមណីយដ្ឋាននានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមកម្សាន្តសប្បាយ។

«ចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង កម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាន ឬទីតាំងណាដែលសមគួរ ហើយជៀសវាង និងទប់ស្កាត់បានល្បែងណាដែលប្រាសចាកនឹងឡាយ (សម្រាប់​ប្រពៃណីជាតិ ដូចជាល្បែងស៊ីសង ល្បែងដុះទឹក ជាប់ត្បូង និងគ្រឿងផ្ទះផ្សេងៗ។ល។

ខ្លឹមសារបន្ថែម សូម​អាច​ការណែនាំ​ខាង​ក្រោម​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ

អត្ថបទ៖ ទារិកា

មតិយោបល់