• 2023-04-04 02:26:00
  • ព័ត៌មាន

អាចទេ ថាទីតាំងដ៏អាថ៌កំបាំងក្នុងរាជធានីអង្គរធំ នេះគឺជាផ្នូររបស់ស្ដេចណាមួយ នាសម័យអង្គរ

  • 2023-04-04 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើនេះជាផ្នូរសពរបស់ស្តេចមែនទេ ដែលកសាងក្នុងរាជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧?​ ពេលយើងទៅទស្សនាព្រះពន្លាជល់ដំរីយើងប្រទះឃើញគ្រឹះទីលានមួយដែលសង់ជាប់គ្នាជាមួយព្រះពន្លាជល់ដំរី ផ្នែកខាងជើងបំផុត។

នៅផ្នែកខាងលើមានពូនដីខ្ពស់ដូចកូនទួលតូចមួយ ហើយតំកល់នូវទម្រដែលមានរាងដូចផ្កាឈូករីក មានសន្លឹករីក។ រីឯខាងមុខ ខាងកើត មានចម្លាក់ជាច្រើនឥតគណនា តែចម្លាក់ដែលលេចធ្លោបំផុតគីចម្លាក់ដំរីក្បាល៣ សេះក្បាល៥ មានរាំ ហ៊ោកញ្ច្រៀវ ចំណែកនៅខាងក្រោមបង្អស់មានចម្លាក់ដ៏ច្រើនស្អេកស្កះ ពោរពាស អនេក។

តើទីនេះបុព្វបុរសកសាងសំរាប់ធ្វើអ្វី តើទីនេះអាចជាផ្នូរសពមែនទេ។ នេះគ្រាន់តែជាការសន្និដ្ឋានរបស់មុគ្គទេស លោក រេត សាមុត ប៉ុណ្ណោះ ការពិតយ៉ាងណាយើងត្រូវការពេលវេលាច្រើនទៀតដើម្បីសិក្សាស្រាវជ្រាវ។ យ៉ាងណាតាមការសន្និដ្ឋានតគ្នាគេថា ទីនេះជាកន្លែងសំរាប់តំកល់ទឹកមន្តទុកប្រក់ព្រំ លាងជំរះព្រះកាយដល់ព្រះរាជា លើករាសី កំចាត់ឧបទ្របទាំងពួងនាសម័យនោះ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់