- 2023-04-06 05:55:00
- ព័ត៌មាន
មកដឹងពី ទំនាយតាមថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ ក្នុងឆ្នាំថោះបញ្ចស័ក
- 2023-04-06 05:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី ទំនាយតាមថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ ក្នុងឆ្នាំថោះបញ្ចស័ក
ចន្លោះមិនឃើញ
ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ចូលឆ្នាំត្រូវជាថ្ងៃសុក្រ ទំនាយថាស្រូវអង្ករ សណ្តែក ផលដំណាំទាំងឡាយបរិបូណ៌ទឹកច្រើនភ្លៀង-ព្យុះ រន្ទះច្រើន មានរោគឈឺភ្នែក មនុស្សម្នាផង ទាំងឡាយ នឹងមានជម្ងឺស្លាប់ច្រើន ហើយនូវចាញ់ឯខាងកូនក្មេង។ ទេវតានឹងរក្សាមនុស្សផង ទាំងឡាយរស់នៅដោយសេចក្តីសុខមិនមានជម្ងឺដម្កាត់អ្វីឡើយ។ ស្រូវអង្ករបានផលល្អ មនុស្ស នឹងកើតសទ្ធាជឿជាក់កម្ម ផល ធ្វើបុណ្យដាក់ទានដល់ទុរគតជន ។
ទំនាយថ្ងៃវ័នបត៖ វ័នបត ត្រូវនឹងថ្ងៃសៅរ៍ទំនាយថា ស្រូវអង្ករត្រីសាច់ដំណាំផល្ល នឹងថ្លៃនឹងកើតភ្លើងឆេះកណ្តាលទីក្រុង ខុណ្ឌាងនឹងត្រូវទោស ទឹកតិចជាងរាល់ឆ្នាំសមណៈជី ព្រាហ្មណ៍ នឹងក្តៅក្រហាយចិត្ត។
ទំនាយថ្ងៃឡើងស័ក៖ ឡើងស័កត្រូវនឹងថ្ងៃអាទិត្យទំនាយថាថ្នាំនោះព្រះមហាក្សត្រ នឹង រុងរឿង ព្រះតេជ្ជនុភាព និងមានជ័យជំនះលើពពួកសត្រូវគ្រប់ទិសានុទិស។ ស្រូវពុំប្រពៃ។
ពេលវេលាមហាសង្ក្រាន្តៈ ចូលឆ្នាំនៅវេលាម៉ោង៤ល្ងាច នោះព្រះនាងទេធីតាអង្គុយ ពាក់ឆៀងលើពាហណៈ ទំនាយថា បរិជនទាំងឡាយ នឹងមានមរណៈភ័យ (ភ័យព្រោះ សេចក្ដីស្លាប់)មនុស្សផងទាំងឡាយមានអាហារហូបចុកមិនបរិបូណ៌ឡើយ ៕
ប្រភព៖ សៀវភៅមហាសង្ក្រាន្ដ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ គ.ស ២០២៣ របស់លោកគ្រូ អ៊ឹម បុរិន្ទ