• 2023-04-07 09:50:16
  • ព័ត៌មាន

ត្រៀម​ហ៊ោរឲ្យហើយទៅ! ស្ដាតអូឡាំពិកនឹងរៀបចំការប្រកួតកីឡាជាច្រើន ៨ប្រភេទទៀត ក្រៅពីបាល់ទាត់

  • 2023-04-07 09:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋានជាតិ ឬ ស្តាតអូឡាំពិកនេះ នឹងត្រូវបម្រើដល់ការប្រកួតចំនួន ៩ប្រភេទកីឡា ក្នុងនោះរួមមាន បាល់ទាត់បុរស (ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, សូហ្វតិន្នីស, លើកទម្ងន់ និងកីឡារាំ។

ថ្លែងនៅថ្ងៃចុះទៅត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃថា ការងារជួសជុលទីលានប្រកួតនានា ក្នុងពហុកីឡដ្ឋានជាតិ បានសម្រេចស្ទើរតែរួចរាល់ទាំងស្រុងហើយ ខណៈនៅសល់តែការកែលម្អ និងតុបតែងបន្ថែមទៀតប៉ុណ្ណោះ។

"ថ្ងៃនេះគណៈកម្មាធិការជាតិមានគោលការណ៍មួយដ៏សំខាន់ គឺយើងពិនិត្យទីលាន ដើម្បីរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ នៅជុំវិញអូឡាំពិករបស់យើង។ ជាក់ស្ដែងនៅទីនេះ គឺយើងមានភាពកក់ក្ដៅ ហើយក៏មានមោទនភាពចំពោះបណ្ដាទីតាំងទាំង ៩ប្រភេទកីឡា ដែលយើងបានពិនិត្យ ឃើញថា រៀបរយអស់ហើយ"។ សម្តេចពិជ័យសេនា បញ្ជាក់ដូច្នេះ៕

ប្រភព៖ CAMSOC

មតិយោបល់