- 2023-04-10 05:09:25
- ព័ត៌មាន
រដ្ឋបាលខេត្តសៀមរាប អំពាវឲ្យពលរដ្ឋខ្មែរ ចូលរួមធ្វើជាសាក្សីនៃការរាប់បេះដូងបំបែកកំណត់ពិភពលោកនៅថ្ងៃនេះ
- 2023-04-10 05:09:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តសៀមរាប អំពាវឲ្យពលរដ្ឋខ្មែរ ចូលរួមធ្វើជាសាក្សីនៃការរាប់បេះដូងបំបែកកំណត់ពិភពលោកនៅថ្ងៃនេះ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវឲ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋចូលរួមធ្វើជាសាក្សីក្នុងការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្តនាវេលានៅថ្ងៃទី ១០ មេសានេះ។
ក្នុងពាក្យស្លោក "ប្រទេសតូច បេះដូងធំ" កម្ពុជា បានកៀគរពលរដ្ឋខ្មែរជាច្រើនពាសពេញប្រទេស ធ្វើការបត់បេះដូងអំពីក្រដាសប្រមាណ១លានបេះដូង។ យុទ្ធនាការនេះ បានចាប់ដំណើរប៉ុន្មានខែមកហើយ ហើយមកដល់បច្ចុប្បន្ន ត្រូវបានបញ្ចប់ជាស្ថាបពរ ក្រោមការខ្នះខ្នែងចេញពីបេះដូងខ្មែរតែមួយ។
បេះដូងដែលបងប្អូនបានបត់ដោយផ្ទាល់ដៃនឹងចេញពីទំហំទឹកចិត្ត និងក្ដីស្រលាញ់របស់ជនរួមជាតិខ្មែរនេះ គឺដើម្បីគាំទ្រដល់អត្តពលិកដែលមានពិការភាព។ បេះដូងនេះ ត្រូវបានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា យកមកដោតតម្រៀបរួចរាល់នៅពីមុខប្រាសាទអង្គរវត្ត រង់ចាំការរាប់ដើម្បីបំបែកកំណត់ត្រាពិភពលោក។
តាមការជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប ការរាប់ដើម្បីកំណត់ត្រាពិភពលោកនេះ គ្រោងធ្វើនៅវេលាម៉ោង ៤ រសៀលនៅមុខប្រាសាទអង្គរវត្តតែម្ដង។ ដោយឡែកលទ្ធផល នឹងធ្វើការប្រកាសនៅថ្ងៃបន្ទាប់ គឺថ្ងៃទី ១១មេសា ២០២៣។ ដូច្នេះ រដ្ឋបាលខេត្តសៀមរាប អញ្ជើញជនរួមជាតិចូលរួមធ្វើជាសាក្សីទាំងអស់គ្នាសម្រាប់ ៖
១. ការបំបែកឯតទគ្គកម្ម "បេះដូងច្រើនជាងគេលើពិភពលោក" ២. នេះជាបេះដូងក្រដាសនៃក្ដីស្រលាញ់របស់យើងទាំងអស់ជូនដល់បងៗកីឡាករដែលមានពិការភាព។ ៣. សក្ខីភាពបេះដូងស្មោះសរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណះ ចូលរួមដើម្បីទាំងអស់គ្នាដើម្បីកម្ពុជា។ ៤. បេះដូងច្រើនជាងគេកំពុងតែបានចេញជារូបរាងយ៉ាងស្រស់ស្អាតនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត។ ៥. បេះដូងដែលបានដោតចង្កាក់ដោយដៃប្រជាជនកម្ពុជា បានយកមកដាក់បង្ហាញនៅបរិវេណនៃប្រាសាទអង្គរវត្តហើយ៕