• 2023-04-11 04:44:55
  • ព័ត៌មាន

វិចិត្រករដ៏ល្បី Auguste Rodin ថា៖ "លើលោកនេះ មានតែខ្មែរ និងក្រិកប៉ុណ្ណោះដែលមានភាពឥតខ្ចោះលើផ្នែកសិល្បៈ"

  • 2023-04-11 04:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Auguste Rodin ជាវិចិត្រករនិងសិល្បៈករសូនរូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក ស្នាដៃរបស់លោកល្បីខ្លាំងៗ ហើយបានជះឥទ្ធិពលមកលើវិស័យគំនូរ វិស្វករ សំណង សិល្បៈសូនរូបនាពេលបច្ចុប្បន្នមានដូចជា This Kisser, The Thinker និង The Gates Of Hell ជាដើម។

លោកបានស្លាប់ក្នុងឆ្នាំ១៩១៧ មុនស្លាប់Rodin បានបន្សល់ស្នាដៃចុងក្រោយគេរបស់លោក ដែលគាត់បានលង់ស្នេហ៍នៅក្នុងអំទ្បុងឆ្នាំ១៩០៦ នោះគឺរបាំព្រះរាជទ្រព្យរបស់ខ្មែរ។ លោកមានឪកាសបានមើល ការរាំនិងសម្តែងពីនាដការីរបាំបូរាណព្រះរាជទ្រព្យខ្មែរ នៅពេលដែលមានការសម្តែងរបាំនេះ នៅទីក្រុងបារីស និង ម៉ាក់សីនៅក្នុងសម័យអាព្យាបាលបារាំងមកលើកម្ពុជា។

Rodin បានលើកទ្បើងក្នុងសៀវភៅចុងក្រោយបង្អស់នៃជីវិតរបស់គាត់ថា នៅលើលោកនេះ ជាតិសាសន៍ដែលអាចបង្ហាញអ្វីដែលកើតមាននៅក្នុងក្រឹត្យក្រមធម្មជាតិ បានយ៉ាងល្អឥតខ្ចោះតាមរយៈសិល្បៈ នោះគឺមានតែជនជាតិខ្មែរនិងក្រិកតែប៉ុណ្ណោះ៕

មតិយោបល់