• 2023-04-11 05:05:37
  • ព័ត៌មាន

គ្មានព្រះឥន្រ្ទ ព្រះព្រហ្មណាជប់ទេ ប្រាសាទខ្មែរទាំងអស់ គឺកើតចេញពីជំនឿ និងកម្លាំងញើសឈាម បញ្ញារបស់ដូនតា

  • 2023-04-11 05:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទូទាំងរាជាណាចក្រខ្មែរ មានសេសសល់ប្រាសាទបុរាណរាប់ពាន់ សឹងតែគ្រប់ខេត្តក្រុង និងហៀរដល់ប្រទេសក្បែរខាងបច្ចុប្បន្នរួមមានឡាវ ថៃ និងវៀតណាមដែលជាអតីតដែនដីខ្មែរបុរាណថែមទៀត។

កន្លងមកតែងមានការលើកឡើងខុសៗគ្នាទាំងគ្មានមូលដ្ឋាន និងនិយាយដោយគ្មានការស្រាវជ្រាវច្បាស់លាស់ថា ខ្មែរសង់ប្រាសាទទាំងនេះបានគឺដោយសារតែ មនុស្សខ្មែរសម័យដើមមានមាឌធំ ខុសពីមនុស្សបច្ចុប្បន្ន ខ្លះទៀតក៏និយាយថា ជាការជប់របស់ព្រះឥន្ទ្រ ព្រះព្រហ្ម ឬក៏ប្រើសីល មន្តអាគមថែមទៀត។

យ៉ាងណាការពិតជាក់ស្ដែង ប្រាសាទទាំងអស់ និងសំណង់ពីថ្មផ្សេងទៀតតួយ៉ាង ស្ពាន មន្ទីរពេទ្យ សាលាសំណាក់ នៅសម័យអង្គរ គឺកើតឡើងដោយការបូជាសាច់ស្រស់ ឈាមស្រស់ របស់ដូនតាខ្មែរ គឺសាងសង់មិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ ដើម្បីជំនឿយ៉ាងមុតមាំ និងដើម្បីទុកជាកេរដល់កូនខ្មែរជំនាន់ក្រោយ។

ភស្ដុតាងជាច្រើននៃការសង់ប្រាសាទ ត្រូវបានឆ្លាក់លើជញ្ជាំងថែវនៃប្រាសាទបាយ័ន ហើយនៅមានការដ្ឋានយកថ្មជាច្រើនទៀតដែលអ្នកស្រាវជ្រាវរកឃើញដូចជានៅភ្នំគូលែន នៅអូរថ្មដាប់ នៅព្រះវិហារ នៅតំបន់បន្ទាយឆ្មារ រួមជាមួយនឹងដែកប្រើសម្រាប់ឆ្លាក់ សុទ្ធសឹងជាសក្ខីកម្មបង្ហាញពីភាពខ្លាំងពូកែ ទេពកោសល្យចម្លាក់របស់ខ្មែរ ដោយគ្មានសង្ស័យ៕

រូបថត៖ Chan Tour Khmer Angkor

អត្ថបទ៖ មុទិតា វីរ៉ុតឌី

មតិយោបល់