• 2023-04-26 09:59:12
  • ព័ត៌មាន

បន្ទាយ​មាន​ជ័យ បាត់​ដំបង​នៅ​តែ​មាន​អ្នក​ដើរ​កម្សាន្ត​ច្រើន ប៉ុន្តែ​ស្វាយ​រៀង​ឯណោះ​ទេ វ៉ា​ដាច់​ខេត្ត​២នេះ

  • 2023-04-26 09:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ជាប់​ជាយ​ដែន​ប្រទេស​វៀតណាម គឺ​ស្វាយរៀង បាន​វ៉ាដាច់​ខេត្ត​ទាំង ២៤ ក្នុង​នាម​ជា​ខេត្ត​ដែល​មាន​អ្នក​ដើរ​កម្សាន្ត​ច្រើន​ជាង​គេ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី។

តាម​តួលេខ​ពី​ក្រសួង​ទេសចរណ៍ ស្វាយ​រៀង កាន់​កាប់​តួលេខ​អ្នក​ដើរ​កម្សាន្ត​ក្រោយ​ចូល​ឆ្នាំ​ចំនួន ៩៣,៥៦០ តាម​ពី​ក្រោយ​ដោយ​ខេត្ត​បន្ទាយ​មាន​ជ័យ ៨៨,៦៩៩នាក់ និងបាត់ដំបង ៨១,៤៥៣នាក់ ។ ខេត្ត២​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​លំដាប់​លេខ ៤ ៥ និង ៦គឺ ខេត្តកំពត ៦៥,៩១៥នាក់ ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់ និង ខេត្តសៀមរាប ៥០,៤២៨នាក់ ។

នេះ​ជា​ករណី​កម្រ ដែល​ខេត្ត​ជាយដែន​ប៉ែក​ខាង​កើត​មួយ​នេះ ទទួល​បាន​ចំនួន​អ្នក​ដើរ​កម្សាន្ត​ខ្ពស់​បែប​នេះ។ ចំណុច​គួរ​កត់​សម្គាល់ ចំពោះ​តួលេខ​របស់​ខេត្តស្វាយរៀង​នេះ គឺ​ក្រោយ​​ពេល​រដ្ឋបាលខេត្ត បាន​បន្ត​អនុញ្ញាតិ​ឲ្យ​មាន​ការ​លេង​បាញ់​ទឹក​បន្ត​ទៀត​រហូត​ដល់​ដំណាច់​ខែ​មេសា​នេះ។ យុទ្ធសាស្ត្រ​នេះ ទាក់​ទាញ​យុវវ័យ​ច្រើន​។

យ៉ាង​ណា​ក៏​ដោយ បើ​គិត​សរុប​ទាំង ២៥ ខេត្ត រាជធានី គឺ រាជធានី ភ្នំពេញ​ឯណោះ​ទេ ដែល​កាន់​កាប់​កំណត់​ត្រា​ដាច់​គេ ក្នុង​នាម​ជា​គោលដៅ​ដើរ​កម្សាន្ត​ច្រើន​បំផុត បន្ទាប់​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ឆ្នាំ ២០២៣ ដែល​ទើប​នឹង​កន្លង​ផុត​ប្រមាណ ២សប្ដាហ៍​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់