• 2023-04-28 13:31:59
  • ព័ត៌មាន

ផ្លូវការ៖ កម្ពុជានឹងបើកស្ថានទូតនៅប្រទេសប្រេស៊ីល

  • 2023-04-28 13:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើការបើកស្ថានទូតខ្លួននៅប្រទេសប្រេស៊ីល។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ។

បើតាមប្រភពខាងលើ ស្ថានទូតកម្ពុជានៅប្រេស៊ីលនឹងមាននិវេសនដ្ឋាននៅរដ្ឋធានីប្រាស៊ីលីយ៉ា។

ស្ថានទូតឯកអគ្គរាជទូត នេះនឹងត្រូវ​បានដឹកនាំដោយប្រធានបេសកកម្មចំនួនមួយរូបដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ហើយមានមន្ត្រីការទូត និងមន្ត្រីបច្ចេកទេសមួយចំនួនតាមតម្រូវការនៃការងារជាក់ស្ដែង។

សូមជម្រាបផងដែរថា កម្ពុជា មានទំនាក់ទំនងការទូតជាមួយប្រេស៊ីលចាប់តាំងពីឆ្នាំ១៩៩៤៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់