• 2023-05-05 04:56:54
  • ព័ត៌មាន

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក បានរៀបចំកម្មវិធីដ៏អស្ចារ្យ “ពិព័រណ៍អាជីវកម្មប្រចាំឆ្នាំ ២០២៣ "2023 Business EXPO”

  • 2023-05-05 04:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក បានរៀបចំកម្មវិធី ដ៏ អស្ចារ្យ “ពិព័រណ៍អាជីវកម្មប្រចាំឆ្នាំ ២០២៣ (2023 Business EXPO)” និងសិក្ខាសិលាក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំ ចាប់ផ្តើមពីអ្នក (Leaders Start from You)” ដែលកម្មវិធីនេះបាន ប្រារព្ធ ធ្វេីឡើង កាលពីថ្ងៃសោរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។

គោលបំណងនៃកម្មវិធីមួយនេះ គឺដើម្បីចូលរួមគាំទ្រផលិតផលក្នុងស្រុក និងសហគ្រាសមីក្រូ , សហគ្រាស Startups ដែលទើបនឹងកកើតឡើង។ ក្នុងនោះក៏មានកិច្ចពិភាក្សាចែករំលែកពីវាគ្មិន ឯកឧត្ដម បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកជំទាវ ម៉ម ដាត្ថាលីណែត អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា, លោក ឃឹម ប៊ុនឡែន ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា, និងសម្របសម្រួលដោយ លោកជំទាវ ថេរ សុខា នាយិកា Natural Agro Trade Co., Ltd និងមានការអញ្ជើញចូលរួមពីម្ចាស់សហគ្រាសជាច្រើនមកពីគ្រប់វិស័យទាំងខ្នាតមីក្រូ តូច មធ្យម និងធំ។

កម្មវិធី 2023 Business EXPO គឺជាខួបលើកទី២ ដែលជាការផ្តួចផ្តើមដំបូងរបស់ JCI Toul Kork តាំងពីឆ្នាំ ២០២២ មក។ កាលពីឆ្នាំ ២០២២ JCI Toul Kork បានរៀបចំពិព័រណ៍នេះជាលើកទី១ ដោយមានការដាក់តាំងផលិតផលពីគ្រប់ប្រភេទសហគ្រាស សរុបជាង ៨០ តុពិព័រណ៍ (Booth) ក្នុងនោះមានវិស័យម្ហូបអាហារ និងភេសជ្ជ:, គ្រឿងសម្អាង, វត្ថុអនុស្សាវរីយ៍, ឧបករណ៍ផ្ទះ និងផ្ទះបាយ, គ្រឿងអេឡិចត្រូនិក ផលិតផលក្នុងស្រុក និងសេវាកម្មជាច្រើនទៀត។ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក មានចក្ខុវិស័យមុតមាំក្នុងការគាំទ្រដល់ផលិតផលក្នុងស្រុក និងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីចូលរួមជម្រុញកំណើនសហគ្រិនភាពក្នុងប្រទេស និងកំណើនសេដ្ឋកិច្ច។

យើងសូមគូសបញ្ចាក់ថា គម្រោងមួយនេះធ្វើឡើង មិនមែនរកប្រាក់ចំណេញ ឬជាប្រយោជន៍សម្រាប់បុគ្គលណាឡើយ គម្រោងមួយនេះបានចូលរួមជាផ្នែកសំខាន់នៃការងារសហគម និងជាគោលដៅរបស់ JCI ជារួម។ JCI Toul Kork សូមថ្លែងអំណរគុណចំពោះ ប្រធានគម្រោង កញ្ញា ចាន់ សុខគង់ និងអនុប្រធានគម្រោង កញ្ញា ជាម ឯកអច្ឆរាទេពី និងជាពិសេស ក្រុមហ៊ុន Urban Village និង Factory Phnom Penh, ក្រុមហ៊ុន KLEN Cambodia, សាលា រៀន SCIA និង ក្រុមហ៊ុនជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភ និង សហការ គាំទ្រដល់គម្រោងមួយនេះ ឱ្យទទួលបានភាពជោគជ័យគួរជាទីគាប់ចិត្ត។ យើងនឹងបន្តប្រារព្ធ កម្មវិធីនេះឡើងជារៀងរាល់មួយឆ្នាំម្តង ជួបគ្នានាឱកាសក្រោយ។

អត្ថបទ៖ ទារិកា

មតិយោបល់