- 2023-05-10 09:40:15
- ព័ត៌មាន
ប្រយ័ត្នប្រយែង ក្រសួងឲ្យតម្រុយពីការប្រែប្រួលអាកាសធាតុក្នុងរង្វង់៦ថ្ងៃខាងមុខ
- 2023-05-10 09:40:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នប្រយែង ក្រសួងឲ្យតម្រុយពីការប្រែប្រួលអាកាសធាតុក្នុងរង្វង់៦ថ្ងៃខាងមុខ
ចន្លោះមិនឃើញ
តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុនៅក្នុងប្រទេសកម្ពុជាបានឈានដល់ការប្រែប្រួលថ្មីទៀតក្នុងរង្វង់៦ថ្ងៃខាងមុខនេះ។
ការប្រែប្រួលអាកាសធាតុនេះ ដោយសារកម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតីកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅ មធ្យម និងពីតិចទៅបង្គួរ ហើយក៏អាចច្រើនដោយ។
ជាមួយគ្នានោះ ផ្នែកខ្លះដែលលាយឡំទៅដោយផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់ថែមទៀត។ ដោយឡែកសីតុណ្ហភាពអប្បរមាទូទៅ ចន្លោះពី ២៤-២៧អង្សារ និងសីតុណ្ហភាពអតិបរមាទូទៅចន្លោះពី ៣៣-៣៦អង្សារ។