/kumnith-Social/social(33)/6461e82ba564f_1684138020_medium.jpg)
- 2023-05-15 08:10:09
- ព័ត៌មាន
ល្អណាស់! រាជរដ្ឋាភិបាលត្រៀមផែនការបណ្ដុះជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រជាង ១លាននាក់
- 2023-05-15 08:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! រាជរដ្ឋាភិបាលត្រៀមផែនការបណ្ដុះជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រជាង ១លាននាក់
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ម្សិលមិញនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលត្រៀមផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ។
យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ស្ថិតក្នុងផែនការរបស់រាជរដ្ឋាភិបាល សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយក្នុងនោះ រដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ។
ធើ្វបែបនេះ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។ នេះបើតាមឯកឧត្តម អ៊ិត សំហេង។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់។
នយោបាយនេះ មិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ២.៧ពាន់លានដុល្លារអាមេរិកថែមទៀត ក្នុងមួយឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ៕(ប្រភព៖ ក្រសួងការងារ)