- 2023-05-17 03:48:24
- ព័ត៌មាន
រឿងរ៉ាវពីឈុតសាឡុង "អធិរាជ" ដែលមានតម្លៃជាង ២ម៉ឺន រហូតដល់ជាង ២០ម៉ឺនដុល្លារអាមេរិក
- 2023-05-17 03:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវពីឈុតសាឡុង "អធិរាជ" ដែលមានតម្លៃជាង ២ម៉ឺន រហូតដល់ជាង ២០ម៉ឺនដុល្លារអាមេរិក
ចន្លោះមិនឃើញ
ឈុតសាឡុងប្រណិតមួយឈុតជាផលិតផលរបស់ប្រទេសតួកគី ត្រូវគេប្រសិទ្ធនាមជាភាសាតួកគីថា "Sultan” ប្រែជាភាសាខ្មែរថា "អធិរាជ"។ សង្ហារឹមប្រភេទនេះ មានតម្លៃមហាសាល ចាប់ពីជាង ២ម៉ឺនដុល្លារ រហូតដល់ជាង ២០ម៉ឺនដុល្លារឯណោះ។
ក្នុង១ឈុតរបស់ "អធិរាជ" គឺមានសាឡុង១ កៅអី ២ តុមួយ និងអាចថែមថយតាមតម្រូវការអតិថិជន ឯតម្លៃក៏ប្រែប្រួលតាមនោះដែរ។ តាមអ្នកជំនាញមួយរូបប្រាប់ថា មានមូលហេតុមួយចំនួនដែលនាំឲ្យឈុតនេះ មានតម្លៃខ្ពស់។ ទី១ គឺរចនាបទ៖ សង្ហារឹមមួយឈុតនេះ ត្រូវបានរចនារំលេចក្បាច់យ៉ាងប្រណិតស្រោបដោយទឹកមាស 24kសាកសមជាកៅអីរបស់អភិជន។
ទី២ វត្ថុធាតុដើម៖ ឈុត "អធិរាជ" ផលិតពីឈើមួយប្រភេទដែលដុះតែនៅក្នុងប្រទេសសហគមន៍អឺរ៉ុបមានឈ្មោះថា Hornbim។ លោក ហារីស ប្រាប់ថា ឈើប្រភេទនេះ រឹងមាំខ្លាំង និងធានាមិនមានការរំខាននាំឲ្យខូចខាត១០០%ពីសត្វកណ្ដៀរ។ ដោយឡែកទី៣ គឺប្រវត្តិ៖ កាលពីសម័យដើមសង្ហារឹមមួយឈុតនេះ គឺត្រូវបានផលិតឡើងជាពិសេសសម្រាប់តែក្សត្រ ឬរាជវង្សប៉ុណ្ណោះ។ ដូច្នេះហើយទើបវាមានឈ្មោះថា "Sultan” ឬ "អធិរាជ" នោះឯង។
យ៉ាងណា ក្រោយមកទៀត ក៏មានការបើកទូលាយ ទើបឈុត "អធិរាជ" ផលិតសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ទូទៅដែលមានលទ្ធភាព ហើយនៅក្នុងប្រទេសកម្ពុជា ក៏មានវត្តមានរបស់ "អធិរាជ" ផងដែរ ដែលមានតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ រហូតដល់ជាង ២០ម៉ឺនដុល្លារអាមេរិក។ ត្បិតថាមានតម្លៃថ្លៃបែបនេះ តែតាមលោក ហូ ហារីស Marketing & Product Manager របស់ក្រុមហ៊ុន LIMPERIAL ដែលជាអ្នកផ្គត់ផ្គង់សង្ហារឹម និងចង្កៀងលម្អប្រណិត ប្រាប់ថា ឈុតនេះ ក៏កំពុងពេញនិយមក្នុងស្រុកដូចគ្នា។
លោកប្រាប់ថា រង្វង់ ២-៣ខែ ក្រុមហ៊ុនលោក លក់ចេញបានមិនក្រោម ២ឈុតនោះឡើយ ដោយសារការចំណាយលើការដឹកជញ្ជូនគឺរយៈពេលប៉ុណ្ណេះដែរ។ លោកថ្លែងថា "និយាយទៅដាក់មក គឺនៅមិនដែលបានយូរទេ មកអស់ៗ...”។ ប្រធានគ្រប់គ្រងផលិតផលដដែល ប្រាប់ថា ឈុតនេះ គឺមានផលិតផលរបស់ តួកគី និងអ៊ីតាលី ក្នុងនោះផលិតផលរបស់តួកគី មានចាប់ពីជាង២ម៉ឺន ដល់ទៅជាង ៥ម៉ឺនដុល្លារ។ ដោយឡែករបស់អ៊ីតាលី មានតម្លៃខ្ពស់ជាងរហូតដល់ទៅជាង ២០ម៉ឺនដុល្លារអាមេរិកឯណោះ។
បច្ចុប្បន្នឈុត "អធិរាជ" ផលិតផលតួកគី មានលក់នៅក្នុងក្រុមហ៊ុន LIMPERIAL សាខាទី២ តាមបណ្ដោយផ្លូវទំនប់ទួលគោក។ ដោយឡែកសាខាមេ ស្ថិតនៅផ្លូវកម្ពុជាក្រោម អគារលេខ #767, ជិតស្ពានអាកាស ៧មករាមានលក់គ្រឿងសង្ហារឹម ចង្កៀងលម្អប្រណិតៗ ផលិតផលអ៊ីតាលីសុទ្ធតែម្ដង៕