/kumnith-Social/social(33)/6465ac332698a_1684384800_medium.jpg)
- 2023-05-18 04:44:17
- ព័ត៌មាន
សូមគិត! វីដេអូកំប្លែងដោយយក CO ជាប្រធានបទ កំពុងរុញឲ្យពលរដ្ឋងាកទៅប្រើកម្ចីក្រៅផ្លូវការដែលមានហានិភ័យខ្ពស់
- 2023-05-18 04:44:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមគិត! វីដេអូកំប្លែងដោយយក CO ជាប្រធានបទ កំពុងរុញឲ្យពលរដ្ឋងាកទៅប្រើកម្ចីក្រៅផ្លូវការដែលមានហានិភ័យខ្ពស់
ចន្លោះមិនឃើញ
នៅថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយ ដោយបានលើកឡើងពីការសម្ដែងរឿងកំប្លែងខ្លី ដោយយកមន្ត្រីឥណទាន ឬ CO(Credit Officer) ធ្វើជាឆ្អឹងរឿង ខុសចាកពីការពិតទាំងនោះ នឹងរុញឲ្យពលរដ្ឋអស់ជំនឿចិត្តលើប្រព័ន្ធធនាគារ ហើយងាកទៅប្រើកម្ចីក្រៅផ្លូវការវិញ ដែលមានហានិភ័យខ្ពស់។
ការលើកឡើងនេះ ក្រោយពីជាញឹកញយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Tiktok គេឃើញលេចឡើងវីដេអូកំប្លែងខ្លី ដោយយកមន្ត្រីឥណទាន ឬ CO(Credit Officer) ធ្វើជាឆ្អឹងរឿង ដើម្បីបម្រើដល់ការសើចសប្បាយរបស់ប្រិយមិត្តលើប្រព័ន្ធអនឡាញ។
យោងតាមខ្លឹមសារក្នុងសេចក្ដីអំពាវនាវនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការសម្ដែងមួយចំនួន គឺ ប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ។ បញ្ហានេះ សមាគម សូមសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការ ផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។
"សូមជម្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាច ខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅបើ ប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន"។
អាស្រ័យដូចបានជម្រាបជូននេះ សូមម្ចាស់បណ្ដាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាង ការបង្ហោះ ឬចែកចាយនូវការសម្ដែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យ ហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្ដាញសង្គម នឹងចូលរួមជាមួយសមាគមក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ៕