• 2023-05-23 06:37:30
  • ព័ត៌មាន

១៥ម៉ឺន​នាក់ ចូលរួម​ពិព័រណ៍​ម្ហូបអាហារ ស្លាបព្រា បំបែកកំណត់ត្រាលើសពីការរំពឹងទុក

  • 2023-05-23 06:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ - ពិធីពិព័រណ៍ម្ហូបអាហារ ស្លាបព្រា (Slaprea) លើកនេះ ដែលជាទទួលបានការជោគជ័យលើសពីការរំពឹងទុក ជាមួយអ្នកចូលរួមសរុបចំនួន ១៥០ ពាន់នាក់ ក្នុងរយៈពេលបីថ្ងៃ នៅពហុកីឡដ្ឋានជាតិ។ តួលេខនេះលើសពីការរំពឹងទុកចំនួន ៥០% ដែលបង្ហាញពីការចំណាប់អារម្មណ៍ក្នុងម្ហូបអាហារដែលមិនចេះផ្លាស់ប្តូរ។

ដំណើរឆ្ពោះទៅកាន់ពិព័រណ៍គ្មានសំណល់ បានង្ហាញឱ្យឃើញនូវបញ្ហាប្រឈមច្រើនជាងការរំពឹងទុក។ អាកាសធាតុមិនសូវ​អំណោយផល​ជាមួយនឹងចំនួនអ្នកចូលរួមលើសការរំពឹងទុក បានធ្លាក់សម្ពាធទៅលើប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ពួកយើង។

"ការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពគឺជាដំណើរដ៏វែងមួយ ហើយស្លាបព្រាលើកនេះបានផ្តល់មេរៀនដ៏មានសំខាន់ដល់ពួកយើងក្នុងការអភិវឌ្ឍន៍។ ការយោគយល់ពីអ្នកចូលរួម ពិតជាបានផ្តល់កម្លាំងចិត្ត និងការ​តាំង​ចិត្ត​របស់​ពួកយើង​សម្រាប់​អនាគត។" ប្រសាសពីកញ្ញា ពល សូនីតា អ្នកសហការគ្រប់គ្រង ស្លាបព្រា

ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ពួកយើងត្រូវបានជំរុញដោយការគាំទ្ររបស់ដៃគូសហការរបស់ពួកយើង Creal Cambodia លើឧបករណ៍ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់អ្នកស្ម័គ្រចិត្តពីពួកគាត់ ក្នុងការគ្រប់គ្រងកាកសំណល់។ ហើយការរួមចំណែកគួរឱ្យកត់សម្គាល់ពី GrabFood អ្នកឧបត្ថម្ភកម្រិតមាសរបស់ពួកយើង លើសម្ភារៈវេចខ្ចប់ចំណីអាហារនិងស្លាបព្រាដែលអាចរលាយក្នុងបរិស្ថានវិញបានដោយឥតគិតថ្លៃទៅកាន់អ្នកលក់នៅ ស្លាបព្រា។ ការគាំទ្ររបស់ពួកគេគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃពិព័រណ៍នេះ។

អ្នក​ចូល​រួម​បានទទួលភាព​រីករាយ​ក្នុង​ការ​រៀបចំ​តូប​លក់​អាហារ ​ការ​ប្រកួត​ប្រជែង​អាហារ និងសកម្មភាពផ្សេងៗទៀត។ នេះបានបង្ហាញពីតម្លៃនៃ ស្លាបព្រា ដែលជាសក្ខីភាពមួយចំពោះអារម្មណ៍ដ៏រឹងមាំ​នៃសហគមន៍របស់យើង។

កញ្ញា ចេង សៀវឡេង អ្នកសម្របសម្រួលផ្នែកអ្នកលក់របស់ ស្លាបព្រា បាន​ឱ្យដឹង​ថា៖ «ពួកយើងពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះស្មារតី និងការរួបរួមដែលមិនអាចបំភ្លេចពីអ្នកចូលរួម អ្នកលក់ និងអ្នកឧបត្ថម្ភទាំងអស់ ទោះបីជាក្នុងឧបសគ្គជាមួយអាកាសធាតុក៏ដោយ។ ភាពអត់ធ្មត់ និងការយោគយល់របស់ពួកគាត់បានធ្វើឱ្យ ស្លាបព្រា លើកនេះ ក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»។

ភាពជោគជ័យលើកនេះមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រឥតឈប់ឈរពីអ្នកឧបត្ថម្ភរបស់យើង ជាពិសេសអ្នកសហការរៀបចំរបស់យើង ស្រាបៀរ Ganzberg។

លោក Vidal Khieu អ្នកគ្រប់គ្រង​កម្មវិធីរបស់ Ganzberg បាន​ថ្លែង​ឱ្យដឹង​ថា៖ «ស្លាបព្រាគឺជាសក្ខីភាពនៃភាពរស់រវើកនៃសហគមន៍ និងក្តីស្រឡាញ់ក្នុងម្ហូបអាហារ។ ទោះបីជាមានការប្រឈមនឹងឧបសគ្គផ្សេងៗក៏ដោយ ស្លាបព្រា នៅតែបង្ហាញនូវស្មារតីដែលមិនអាចកាត់ថ្លៃបាន ហើយឆ្លុះបញ្ចាំងជាមួយស្រាបៀរដ៏ល្អឥតខ្ចោះរបស់ពួកយើង នឹងរសជាតិជាច្រើនដែលបានផ្តល់ជូន»។

សម្លឹងឆ្ពោះទៅមុខ ពួកយើងប្តេជ្ញាចំពោះបេសកកម្មរបស់ពួកយើងក្នុងការបង្កើតពិធីពិព័រណ៍អាហារប្រកបដោយសុវត្ថិភាព ភាពយោគយល់ ការរួមបញ្ចូលគ្នា និងការយល់ដឹងពីបរិស្ថាន។ នៅពេលដែលយើងកំពុងឆ្លុះបញ្ចាំងពីកម្រិតខ្ពស់ និងកម្រិតទាបនៃពិព័រណ៍ដែលទាប់បានបញ្ចប់នៅថ្ងៃទី ២១ នេះ និងប្រមូលការរកឃើញរបស់ពួកយើងដើម្បីកំណត់លើការអភិវឌ្ឍន៍ កែលម្អបទពិសោធន៍សម្រាប់ ស្លាបព្រា បន្ទាប់នៅក្នុងខែតុលា ឬវិច្ឆិកា។

ពួកយើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកគ្រប់គ្នាដែលបានចូលរួមក្នុងការធ្វើឱ្យ ស្លាបព្រា នេះ ក្លាយជាព្រឹត្តិការណ៍ដែលត្រូវចងចាំ ហើយទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់មកវិញម្តងទៀត!

អំពី Slaprea

Slaprea គឺជាពិធីពិព័រណ៍ម្ហូបអាហារឈានមុខគេរបស់ប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការភ្លក្សរសជាតិម្ហូបពីជុំវិញពិភពលោក និងឈានមុខគេ​ផ្នែក​សុខភាព សុវត្ថិភាព​ចំណីអាហារ និង​ការគ្រប់គ្រង​បរិស្ថាន ដោយ​ខិតខំ​បង្កើត​បទពិសោធន៍​ដែលគួរឱ្យ​ចងចាំ និង​ការទទួលខុសត្រូវ​សម្រាប់​អ្នកចូលរួម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.slaprea.com

មតិយោបល់