• 2023-05-23 12:03:00
  • ព័ត៌មាន

មក​ស្គាល់​ពី​សាកលវិទ្យាល័យ​ដែល​មាន​អាយុ​ចំណាស់​ជាង​គេ​លើ​លោក

  • 2023-05-23 12:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​បច្ចុប្បន្ន​នេះ វិស័យ​អប់រំ​ត្រូវ​បាន​គេ​លើក​តម្កល់​យ៉ាង​ផុលផុស​ពាសពេញ​ពិភពលោក ដោយ​គេ​សង្កេត​ឃើញ​មាន​ការ​បង្កើត​គ្រឹះស្ថាន​អប់រំ​តាំង​ពី​ថ្នាក់​ដំបូង​ រហូត​ដល់​ថ្នាក់​ឧត្ដមសិក្សា។ ចំណែក​ឯ ក្នុង​សម័យ​បុរាណ​ គេ​កម្រ​ឃើញ​មាន​ការ​បង្កើត​សាកលវិទ្យាល័យ​ណាស់ ដោយសារ​តែ​មនុស្ស​ភាគ​ច្រើន​ផ្ដោត​លើ​ការ​ចូល​បម្រើ​កងទ័ព និង​រៀន​សូត្រ​តាម​តែ​ព្រះវិហារ​ប៉ុណ្ណោះ។

ប៉ុន្តែ​បើ​តាម​សៀវភៅ​កំណត់ត្រា Guinness សាកលវិទ្យាល័យ​ដែល​កើតឡើង​ដំបូង​គេ និង​នៅ​តែ​ដំណើរ​ការ​ដល់​សព្វ​ថ្ងៃ​នេះ​គឺ សាកលវិទ្យាល័យ Karueein ដែល​ស្ថិត​នៅ​ប្រទេស​ម៉ារ៉ុក​ នៃ​តំបន់​អាហ្វ្រិក​ខាង​ជើង​។

សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ៨៥៩នៃ​គ្រិស្តសករាជ ដែល​មក​ទល់​មាន​អាយុ​កាល​ប្រមាណ ១១៦០​ឆ្នាំ​មក​ហើយ។ សាកលវិទ្យាល័យ​នេះ​ ធ្លាប់​ជា​មជ្ឈមណ្ឌល​សិក្សា​ឈាន​មុខ​គេ និង​មជ្ឈមណ្ឌល​សិក្សា​កណ្ដាល​សម្រាប់​ពិភព​ឥស្លាម​នៅ​សម័យ​បុរាណ។

សាកលវិទ្យាល័យ​នេះ​ដែរ​ ផ្ដោត​សំខាន់​លើ​សាសនា​ឥស្លាម និង​វិទ្យាសាស្ត្រ​ ដែល​រៀន​ជា​ភាសា​អារ៉ាប ហើយ​សព្វថ្ងៃ​ភាសា​អង់គ្លេស​ និង​បារាំង​ ក៏​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​ពួក​គេ​ដែរ។

តាម​ពី​ក្រោយ​សាកលវិទ្យាល័យ​នេះ សាកលវិទ្យាល័យ​ដែល​ចំណាស់​ជាង​គេ​ទី ២ គឺ​សាកលវិទ្យាល័យ Bologna នៅ​ប្រទេស​អ៊ីតាលី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១០៨៨ នៃ​គ្រិស្តសករាជ៕

ប្រភព៖ guinnessworldrecords ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់