- 2023-05-23 10:30:00
- ព័ត៌មាន
លោក ហែម ច័ន្ទសុភ័ក្ត្រ៖ ខ្ញុំបោះបង់ការងារបានប្រាក់ខែច្រើន មករកស៊ីនៅ «ផ្ទះចាស់»មួយនេះ ព្រោះក្ដីស្រមៃរួមដ៏ធំមួយ
- 2023-05-23 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហែម ច័ន្ទសុភ័ក្ត្រ៖ ខ្ញុំបោះបង់ការងារបានប្រាក់ខែច្រើន មករកស៊ីនៅ «ផ្ទះចាស់»មួយនេះ ព្រោះក្ដីស្រមៃរួមដ៏ធំមួយ
ចន្លោះមិនឃើញ
ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រសិនបើយើងមិន ផ្ដោតអារម្មណ៍ខ្លាំងទេ ពិតណាស់គឺយើងមិនបានដឹងនោះទេថា មានអាគារកម្ពស់៤ជាន់១ខ្នង ពោរពេញដោយបណ្ដុំអ្នកធុរកិច្ចថ្មី ជាអគារសហគមន៍មួយ មានទៅដោយហាងលក់រុក្ខជាតិ ហាងកាហ្វេ រោងជាងកាត់ដេរ និង មណ្ឌលបណ្ដុះបណ្ដាល...ជាដើម។
លោក ហែម ច័ន្ទសុភ័ក្ត្រ ជាស្ថាបនិក អាគារកម្ពស់៤ជាន់ដែល រៀបរាប់ខាងលើនេះ ដោយមានឈ្មោះថា «ផ្ទះចាស់» ដែលសង់ឡើងក្នុងទសវត្សរ៍៥០(អំឡុងឆ្នាំ១៩៥០)ឯណោះ។
លោក សុភ័ក្ត្រ បានរៀបរាប់ប្រាប់ Sabay ថាលោកជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកក្សេតសាស្ត្រ និងធ្លាប់បានទៅសិក្សារយៈពេលខ្លីនៅសកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃផងដែរ ។ លោកប្រាប់បន្តថា លោកសម្រេចចិត្តឈប់ធ្វើការឱ្យគេទាំងដែលលោកបានប្រាក់ខែច្រើនគួរសមដែរ តែដោយគិតចង់បង្កើតមុខរបររកស៊ីដោយខ្លួនឯង និងចិត្តស្រលាញ់លោកក៏សម្រេចចិត្តចាប់ផ្ដើមអាជីវកម្មថ្មីមួយ គឺបើកហាងកូនរុក្ខជាតិលម្អមួយកន្លែង តែដោយជួបប្រទះបញ្ហាខ្លះៗ ក៏ធ្វើឱ្យលោកកែប្រែពីហាងកូនរុក្ខជាតិល្អ ទៅជាសហគមន៍មួយ មានទៅដោយហាងលក់រុក្ខជាតិ ហាងកាហ្វេ រោងជាងកាត់ដេរ, Design studio និង មណ្ឌលបណ្ដុះបណ្ដាល...ជាដើម។ ក្រៅពីភាពចម្រុះបែបនៃអាជីវកម្ម ផ្ទះចាស់មួយនេះក៏ត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដោយមានអគារបៃតងដែលមានខ្យល់ ពន្លឺចេញចូលគ្រប់គ្រាន់ក្នុងអគារ រួមទាំងមានការប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក និងមានការវេចខ្ចប់ដែលគិតគូរដល់បរិស្ថាន ថែមទៀត។ លោកបន្ថែមថាខ្លួនចង់ឱ្យហាងនេះ ក្លាយជាកន្លែងចែករំលែកចំណេះដឹងនិងការផ្លាស់ប្ដូរគំនិតទៅវិញទៅមក។
ចង់ដឹងលម្អិតអំពីបទពិសោធន៍នៅក្នុងមុខជំនួញរបស់លោក ហែម ច័ន្ទសុភ័ក្ត្រ សូមចូលទស្សនា វីដេអូ សម្ភាសន៍ជាមួយ Sabay នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" ដែលមាននៅក្នុងLink ខាងក្រោមនេះ៖