• 2023-05-25 10:03:07
  • ព័ត៌មាន

២គ្រាប់ ស៊ីជម្ពូរ និង​ទទឹម​នេះ ជាត្បូងដ៏កម្របំផុតក្នុងលោក ឯតម្លៃមហាសាល!

  • 2023-05-25 10:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បំណែកគ្រឿងអលង្ការ ពេជ្រពណ៌ស៊ីជម្ពូ Eternal Pink និងត្បូងទទឹម Estrela de FURA ត្រូវបានដាក់តាំង Dubai Diamond Exchange ទីក្រុងឌូបៃ។

ត្បូងពេជ្រពណ៌ផ្កាឈូកដ៏កម្រ និងសំខាន់បំផុតសម្រាប់ដាក់លក់នៅលើទីផ្សារ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ 35 លានដុល្លារ ខណៈដែលត្បូងទទឹមពណ៌ក្រមៅទំហំ 55.22 ការ៉ាត់ដែលធំជាងគេ និងមានតម្លៃបំផុតក្នុងការដាក់លក់ដេញថ្លៃមានតម្លៃ 30 លានដុល្លារ។

បំណែកគ្រឿងអលង្ការឥឡូវនេះ ត្រូវបានដាក់តាំងបង្ហាញនៅ Sotheby's DIFC Gallery រហូតដល់ថ្ងៃទី 26 ខែឧសភា មុនពេលធ្វើដំណើរទៅកាន់ការដេញថ្លៃ Sotheby's New York នៅថ្ងៃទី 8 ខែមិថុនា។ លោកស្រី Katia Nounou Boueiz ប្រធានក្រុមហ៊ុន Sotheby's UAE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានកិត្តិយសក្នុងការបង្ហាញវត្ថុដ៏កម្រពិសេសទាំងនេះនៅក្នុងវិចិត្រសាលឌូបៃរបស់យើង និងដើម្បីបន្តធ្វើឱ្យក្រុមហ៊ុន Sotheby's Dubai ក្លាយជាកន្លែងតាំងបង្ហាញឈានមុខគេនៅមជ្ឈិមបូព៌ាសម្រាប់ពេជ្រ និងត្បូងកម្រដ៏តម្លៃបំផុតរបស់ពិភពលោក»។

FURA Gems បានប្រកាសពីការរកឃើញត្បូងទទឹមដែលមានគុណភាពល្អ ខ្នាតធំបំផុត និងមានតម្លៃបំផុតរបស់ពិភពលោកដែលមិនធ្លាប់មានពីមុនមក កាលពីខែកញ្ញា ឆ្នាំ 2022។

ទន្ទឹមនឹងនេះដែរ លោក Quig Bruning ប្រធានផ្នែកគ្រឿងអលង្ការរបស់ Sotheby's America បាននិយាយថា៖ «រដូវកាលនេះ កំពុងក្លាយជាការដេញថ្លៃគ្រឿងអលង្ការដ៏មានតម្លៃបំផុតរបស់យើងដែលមិនធ្លាប់មាននៅក្នុងទីក្រុងញូវយ៉ក ដោយផ្តល់ជូននូវគ្រឿងអលង្ការលំដាប់ពិភពលោកពិសេសចំនួនពីរ ដោយគ្រាប់នីមួយៗរំពឹងថានឹងទទួលបានលើសពី 30 លានដុល្លារលានដុល្លារ»។

លោកបានបន្ថែមថា៖ ៖ «ការដេញថ្លៃលក់ត្បូងកម្រដ៏មានតម្លៃនេះ ជាឱកាសម្តងក្នុងមួយជីវិតដើម្បីទទួលបាននូវអច្ឆរិយៈដ៏កម្របំផុតពីរដែលមនុស្សជាតិបានស្គាល់»។

ប្រភព៖ Arab News ប្រែ​សម្រួល៖ ទារិកា

មតិយោបល់