- 2023-06-01 02:57:58
- ព័ត៌មាន
ប្រាប់គ្នាផង! ថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផា ប្រកាសយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ផ្លូវការ
- 2023-06-01 02:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាប់គ្នាផង! ថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផា ប្រកាសយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ផ្លូវការ
ចន្លោះមិនឃើញ
មូលនិធិគន្ធបុប្ផា នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅចំថ្ងៃទិវាកុមារអន្តរជាតិ ១មិថុនា បានប្រកាសពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ផ្លូវការ សម្រាប់កុមារកម្ពុជា ដោយចាប់ពីថ្ងៃនេះតទៅ។
យុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែល ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា។ ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។
ក្នុងឆ្នាំ២០២៣ នេះ ក៍មិនខុសពីឆ្នាំ២០២២ដែរ មូលនិធិគន្ធបុប្ផាកម្ពុជា គ្រោងរៀបចំយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់”ជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា តារយះការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕
សម្រាប់ការបរិច្ចាគ សូមធ្វើការ Scan QR Code ខាងក្រោម៖
ឬទំនាក់ទំនង៖
ទូរស័ព្ទលេខ ៖ ៨៥៥-១៦ ៨០៨ ៩០៥ / ៨៥៥-៦១ ៧០ ១១១១
Facebook. KanthaBopha Foundation