- 2023-06-01 07:51:40
- ព័ត៌មាន
ផលិតផលជលផលធម្មជាតិកម្ពុជា ១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេស ចិន
- 2023-06-01 07:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលជលផលធម្មជាតិកម្ពុជា ១២ប្រភេទ ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេស ចិន
ចន្លោះមិនឃើញ
ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ដែលរួមមានដូចជាត្រី បង្គារ អន្ទង់ និង ខ្យង ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការចេញសេចក្តីប្រកាសមួយរបស់ សា្ថនទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣នេះ។
ផលិតផលជលផលធម្មជាតិនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ "ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស"។
បច្ចុប្បន្ន ផលិតផលជលផលធម្មជាតិរបស់កម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន។ ដែលនេះមានន័យថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជាអាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។
លោកស្រី អុឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានឱ្យដឹងថា “នេះគឺជាដំណឹងល្អ ដោយយើងជឿជាក់ថាផលិតផលជលផលធម្មជាតិរបស់កម្ពុជា នឹងពេញនិយមសម្រាប់ទីផ្សារប្រទេសចិន”។ លោកស្រីបន្តថា “នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យជលផលរបស់យើង។ ហើ់យការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារប្រទេសចិន មិនត្រឹមតែជម្រុញការនាំចេញនាំចូលរវាងប្រទេសទាំង២ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជួយទៅដល់ជីវភាពរបស់កសិករកម្ពុជាថែមទៀតផង”។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ"ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស"របស់រដ្ឋបាលគយនៃប្រទេសចិន។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ៕