- 2023-08-30 02:15:00
- ព័ត៌មាន
មានផ្លែឈើត្រូពិកប៉ុន្មានមុខនេះ លាយធ្វើទឹកកកឈូសនៅផ្ទះហូបខ្លួនឯងបាន
- 2023-08-30 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានផ្លែឈើត្រូពិកប៉ុន្មានមុខនេះ លាយធ្វើទឹកកកឈូសនៅផ្ទះហូបខ្លួនឯងបាន
ចន្លោះមិនឃើញ
សម្រាប់អាកាសធាតុក្តៅ ហូបទឹកកកឈូសមួយកែវគឺមានកម្លាំងតែម្តង ហើយបើបានផ្លែឈើបន្ថែមទៀតកាន់តែជំនួយសុខភាព។ ថ្ងៃនេះ Sabay ចង់បង្ហាញលោកអ្នកពីរបៀបធ្វើទឹកកកឈូសលាយជាមួយផ្លែឈើ២មុខ ដែលជួយឲ្យទឺកកកឈូសកាន់តែឆ្ងាញ់លើសទឹកកកឈូសដែល លក់នៅទីផ្សា។
គ្រឿងផ្សំ៖
-ផ្លែស្វាយ (កាត់ជាដុំបួនជ្រុង)
-ផ្លែចេក (កាត់ជាចំណិតៗ)
-ផ្លែផាសិន (ឆ្កឹះគ្រាប់ចេញ ច្របាច់យកតែទឹក)
-ដុំទឹកកក
-ទឹកដោះគោខាប់
-ទឹកដោះគោស្រស់
-ស្លឹកជីអង្កាម
វិធីធ្វើ៖
យកទឹកកកដុំ ទឺកដោះគោស្រស់ ទឹកដោះគោខាប់ចាក់ចូលក្នុងម៉ាស៊ីនក្រឡុកដោយកិនចូលគ្នាឲ្យម៉ត់ (តែកុំម៉ត់ខ្លាំងពេក)។ រួចចាក់ទឹកកកដែលកិនរួចចូលចាន ហើយចាក់ទឹកផ្លែផាសិនចូលបន្តិច ហើយដាក់ដុំផ្លែស្វាយ ផ្លែចេកតម្រៀបលើចាន។ តុបតែងលំអរបន្ថែមដោយស្លឹកជីអង្កាមពីលើចានទឹកកកឈូស ដើម្បីឲ្យមើលទៅកាន់តែស្អាត។ តែប៉ុណ្ណឹង ជាការស្រេច៕