- 2023-06-15 02:51:37
- ព័ត៌មាន
ក្រសួងបញ្ជាក់លក្ខខណ្ឌ សម្រាប់ការតម្លើងថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា
- 2023-06-15 02:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបញ្ជាក់លក្ខខណ្ឌ សម្រាប់ការតម្លើងថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បាន និងកំពុងផ្ដួចផ្ដើម "គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា"។ គោលការណ៍នេះ គឺជំរុញប្រើប្រាស់ថាមពលស្អាតពីពន្លឺព្រះអាទិត្យនៅតាមគេហដ្ឋានប្រជាពលរដ្ឋ។ ក្នុងផែនការនេះ ភាគីទាំងពីរបានកំណត់លក្ខខណ្ឌមួយចំនួន។
តាមខ្លឹមសារនៅក្នុងវេទិកាខាងលើ កាលពីដើមសប្ដាហ៍នេះ ភាគីទាំងពីរសូមជម្រាបជូនថា "គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា" នេះ គឺជាកិច្ចសហការរៀបចំឡេីងដោយក្រសួងរ៉ែនិងថាមពល និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ គោលការណ៍នេះ បានកំណត់ចក្ខុវិស័យក្នុងការលេីកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា ឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព មានតម្លាភាព ស្មេីភាពគ្នា គណនេយ្យភាព និងសមធម៌។
តាមយៈគោលការណ៍នេះ យេីងនឹងផ្តល់ការអនុញ្ញាតដល់ការស្នេីសុំដំឡេីងថាមពលពន្លឺព្រះអាទិត្យលេីដំបូលរបស់អ្នកប្រេីប្រាស់អគ្គិសនីទាំងឡាយ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ ហេីយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រេីប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
បន្ថែមពីការគ្រប់គ្រង និងជួយសម្រួលដល់អ្នកប្រេីប្រាស់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ ដេីម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕