• 2023-06-15 07:44:27
  • ព័ត៌មាន

ក្រសួង​ទេសចរណ៍ បើក​យុទ្ធនាការ "“ដំរីមួយជួយថវិកាពីរពាន់រៀល” ដើម្បី​ជួយដំរី​នៅ​រតនៈគីរី

  • 2023-06-15 07:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​នេះ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​អំពី​គំនិត​ផ្ដួច​ផ្ដើម​យុទ្ធនាការ​ជួយ​សត្វ​ដំរី​ក្នុង​ខេត្ត​រតនៈគីរី ដែលមាន​ឈ្មោះ​ថា យុទ្ធនាការ "​“ដំរីមួយ ជួយថវិកាពីរពាន់រៀល”។

យុទ្ធនាការ​នេះ មាន​គោល​បំណង​ប្រមូលមូលនិធិ​ជួយ​គាំទ្រ​​សមាគម​អភិរក្ស​ដំរី "អៃរាវត្តី" ដែល​មាន​លោក​ស្រី ចិន្តា ក្លែស(CHENDA CLAIS) ប្រធានសមាគម។ ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន សមាគមអភិរក្សដំរីអៃរាវត្ កំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីនៃរាវត្តា សូមអំពាវនាវដល់ ថ្នាក់ដឹកនាំ មន្ត្រី រាជការក្រសួងទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សាធារណជន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគមូលនិធិឧបត្ថម្ភដល់សមាគមឱ្យបានផុសផុល តាមរយៈប្រព័ន្ធគណនីធនាគារ ABA (001 674 633) និងប្រព័ន្ធគណនីធនាគារអេស៊ីលីដា (15255639) ឬតាមរយៈការស្កេន QR Code (ដូចមានជូន ភ្ជាប់រូបភាពខាងក្រោមនេះ)។

ក្រសួង​បញ្ជាក់​ទៀត​ថា ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និង ការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែក មួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព។

បញ្ជាក់៖ មូលនិធិដែលទទួលបានពីសប្បុរសជនទាំងអស់គ្នា សមាគមអភិរក្សដំរីអៃរាវត្តីនឹងយកទៅ ចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ។

អត្ថបទ៖ ទារិកា

មតិយោបល់