• 2023-06-20 04:58:46
  • ព័ត៌មាន

រដូវភ្លៀងមកដល់ហើយ! ការពារជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ជាមួយថ្នាំបាញ់មូស រ៉េងជឺ!

  • 2023-06-20 04:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវភ្លៀងធ្លាក់ (រដូវវស្សា) បានចាប់ផ្តើមចូលមកដល់ សំបូរទៅដោយទឹកដក់ បង្ករឲ្យកើតសត្វមូស ដែលជាភ្នាក់ងារចម្លងជំងឺដ៏សាហាវ ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ និងជាពិសេសជំងឺគ្រុនឈីក ដោយមិនរើស ថាជាកុមារ ឬមនុស្សធំឡើយ។

ដូច្នេះសូមបងប្អូនកុំមើលរំលង ឬធ្វេសប្រហែសអំពីការការពារពីសត្វមូស! ដោយអនុវត្តវិធីការពារឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖

  • រស់នៅក្នុងបរិស្ថានស្អាត

  • បើកទ្វារ បង្អួចផ្ទះឲ្យពន្លឺថ្ងៃនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីបណ្តេញមូសខ្លា

  • បំបាត់ប្រភពដង្កូវទឹកមូសខ្លា (ប្រមូលរាល់វត្ថុដក់ទឹកបាន កម្ទេច ឬកប់ចោល)

  • បំបាត់ជំរកមូស(បំបាត់គម្ពោតព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ)

  • កុំគេងនៅទីងងឹតនាពេលថ្ងៃ(បើគេងត្រូវគេងក្នុងមុង ឬប្រើធូបមូសការពារ)

  • កុមារ និងមនុស្សចាស់ត្រូវស្លៀកពាក់ខោអាវដៃវែង ដើម្បីការពារកុំឲ្យមូសខ្លាខាំ

  • ត្រូវដាក់ថ្នាំអាបែតក្នុងអាងទឹក ពាងទឹក ឬវត្ថុផ្ទុកទឹកជាដើម

  • បំបាត់មូសចង្រៃដោយប្រើផលិតផលរ៉េងជឺ (អ្នកជំនាញខាងសម្លាប់សត្វមូស និងរាល់សត្វល្អិតចង្រៃ) ដែលជារអង្គរក្សដ៏ល្អបំផុត សម្រាប់ការពារគ្រួសាររបស់លោកអ្នកពីជម្ងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈីក ។

មតិយោបល់